(កោះកុង)៖ បើទោះបីកំពុងបើកយុទ្ធនាការឃោសនាបោះឆ្នោតយ៉ាងណាក្ដី សមាជិកគណបក្សភ្លើងទៀន នៅតែបន្ដចាកចេញពីគណបក្សមួយនេះជាហូរហែរ ក្នុងនោះភាគច្រើនបំផុតបានមកសុំរួមរស់ជីវភាពនយោបាយជាមួយ គណបក្សប្រជាជនកម្ពុជា ដែលជាគណបក្សកាន់អំណាច។

ជាក់ស្តែងអ្នកគាំទ្រគណបក្សភ្លើងទៀនចំនួន៥រូប ស្ថិតនៅសង្កាត់ដងទង់ក្រុងខេមរភូមិន្ទ ខេត្តកោះកុង បានស្ម័គ្រចិត្តចូលមករួមជាមួយគណបក្សប្រជាជនកម្ពុជា។

បើតាមការបញ្ជាក់ពីលោក លឹម ឌី ប្រធានក្រុមការងារគណបក្សប្រជាជនកម្ពុជា សង្កាត់ដងទង់ បានបញ្ជាក់ប្រាប់ភ្នាក់ងារព័ត៌មាននៅថ្ងៃទី២៧ ខែឧសភា ឆ្នាំ២០២២ មានសមាជិកបក្សភ្លើងទៀន បានស្ម័គ្រចិត្តលាលែងពីគណបក្សភ្លើងទៀន មករួមរស់ជាមួយគណបក្សប្រជាជនកម្ពុជាចំនួន៥រូប។

សូមជម្រាបថា មុនការបោះឆ្នោតក្រុមប្រឹក្សាឃុំ សង្កាត់ ដែលនឹងឈានចូលមកដល់ថ្ងៃទី០៥ ខែមិថុនា ឆ្នាំ២០២២ខាងមុខនេះ បេក្ខជន និងសមាជិករបស់គណបក្សភ្លើងទៀន បានដាក់ពាក្យសុំលាលែង និងចាកចេញពីគណបក្សនេះជាបន្ដបន្ទាប់ ហើយភាគច្រើនបានដាក់ពាក្យសុំរួមរស់ជីវភាពនយោបាយជាមួយគណបក្សប្រជាជនកម្ពុជា ដែលជាគណបក្សឈ្នះឆ្នោត និងដឹកនាំប្រទេសទទួលបានភាពរីកចម្រើន អភិវឌ្ឍន៍ជាបន្ដបន្ទាប់ ក្រោមការដឹកនាំរបស់សម្ដេចតេជោ ហ៊ុន សែន៕