(ត្បូងឃ្មុំ)៖ បេក្ខជនពេញសិទ្ធិឈរឈ្មោះបោះឆ្នោតក្រុមប្រឹក្សាឃុំសង្កាត់ របស់គណបក្សភ្លើងទៀន ចំនួន១២រូបបន្ថែមទៀត នៅស្រុកក្រូចឆ្មារ, ស្រុកតំបែរ, ស្រុកពញាក្រែក និងស្រុកអូរាំងឪ ខេត្តត្បូងឃ្មុំ បានសម្រេចចិត្តដាក់ពាក្យលាលែងពីគណបក្សនយោបាយដោយអស់ជំនឿ ទៅលើប្រធានក្រុមការងារគណបក្សភ្លើងទៀន ប្រចាំខេត្តត្បូងឃ្មុំ និងថ្នាក់ជាតិ ដោយសារ ក្រុមការងារររៀបចំ រចនាសម្ព័ន្ធ គ្រប់គ្រង មានភាពមិនច្បាស់លាស់, និយមបក្សពួករៀបតែក្រុមខ្លួនពីថ្នាក់លើ រហូតដល់ថ្នាក់ក្រោម និងផ្លាស់ប្តូរលេខរៀងតាមតែអំពើចិត្ត។

ក្នុងពាក្យសុំលាលែងដែលបណ្តាញព័ត៌មាន Fresh News ទទួលបាននៅយប់ថ្ងៃទី២៦ ខែឧសភា ឆ្នាំ២០២២បានឲ្យដឹងថា ក្រៅពីការលាលែងពីបេក្ខជនឈរឈ្មោះ ក៏បានសុំលាលែងពីសមាជិកគណបក្សភ្លើងទៀនតែម្ដង ហើយពួកគាត់កំពុងតែស្វែងរកគណបក្សណាមួយដែលគាត់មានជំនឿ និងផ្ញើព្រេងវាសនាដើម្បីអនាគត។

អតីតសមាជិកគណបក្សភ្លើងទៀនទាំង១២នាក់នោះរួមមាន៖
ទី១៖ ជ្រីន ប៊ុនថាន់ ប្រុស ឃុំ ជំនីក ស្រុក ក្រូចឆ្មារ លេខរៀងទី ២
ទី២៖ ទេប ណេត ឃុំ សេដា ស្រុកតំបែរ លេខរៀង ៤
ទី៣៖ ឃីម អ៊ាង ឃុំ ក្រូចឆ្មារ ស្រុក ក្រូចឆ្មារ លេខរៀងទី ៤
ទី៤៖ យ៉ែម ទិត្យ ប្រុស ឃុំ ស្វាយឃ្លាំង ស្រុក ក្រូចឆ្មារ លេខរៀងទី ៥
ទី៥៖ ជួន ស៊ឹង ប្រុស ឃុំ ទួលសូភី ស្រុកអូររាំងឪ លេខរៀង ៥
ទី៦៖ សួង វណ្ណា ឃុំ ប៉ឺស២ ស្រុកក្រូចឆ្មារ លេខរៀង ៥
ទី៧៖ វ៉ាន់ សុភាព ឃុំ ក្រូចឆ្មារ ស្រុក ក្រូចឆ្មារ លេខរៀងទី ៦
ទី៨៖ ស៊ុ សាន ប្រុស ឃុំ ទួលសូភី ស្រុក អូរាំងឪ លេខរៀង ៧
ទី៩៖ ថោង ផល ឃុំ កោងកាង ស្រុកពញក្រែក លេខរៀង ១១
ទី១០៖ ស្រេង អុល ឃុំ ព្រែកអាជី ស្រុកក្រូចឆ្មារ លេខរៀង ១៣
ទី១១៖ យ៉ាន់ ចិន ឃុំ សេដា ស្រុកតំបែរ លេខរៀង ១៣
ទី១២៖ យូ សេងអាត ឃុំ កោងកាង ស្រុកពញក្រែក លេខរៀង ១៧

លោក ទេប ណេត ដែលបេក្ខេជនពេញសិទ្ធិលេខរៀងទី៤ របស់គណបក្សភ្លើងទៀនស្រុកតំបែរ បានមានប្រសាសន៏ថា៖ «គណបក្សភ្លើងទៀន រៀបគោលនយោបាយមិនច្បាស់លាស់ ដោយឲ្យរូបគាត់អូសទាញសកម្មជនចូលគណបក្សភ្លើងទៀន តែរាល់ការចំណាយជាចំណាយរបស់សាម៉ីខ្លួន ទាំងរូបគាត់មិនមានលទ្ឋភាពទាល់តែសោះ តែក្រុមការងារនៅតែបង្ខំឲ្យខ្លួនដើរអូសទាញ ម្យ៉ាងវិញទៀតខ្លួនយល់ថានៅគណបក្សភ្លើងទៀនមិនមានប្រយោជន៏អ្វីសម្រាប់សង្គមជាតិទាល់តែសោះ ហើយគោលនយោបាយដែលបានបង្កើតឡើងភូតកុហកបោកប្រាស់ប្រជាជន»។

លោក ទេប ណេត បានបន្ថែមទៀតថា រូបគាត់លាឈប់ពីគណបក្សភ្លើងទៀនបានផ្តាំផ្ញើ និងអំពាវនាវ បងប្អូនកុំឲ្យជឿលើការបោកប្រាស់គណបក្សភ្លើងទៀនអោយសោះ ខ្លួនបានបម្រើគណបក្សប្រឆាំងដោយចំណាយពេលវេលាអត់ប្រយោជន៏អស់រយៈពេល៩ឆ្នាំមកហើយ។

សូមជម្រាបថា មុនការបោះឆ្នោតក្រុមប្រឹក្សាឃុំសង្កាត់ ដែលនឹងឈានចូលមកដល់ថ្ងៃទី០៥ ខែមិថុនា ឆ្នាំ២០២២ខាងមុខនេះ បេក្ខជន និងសមាជិករបស់គណបក្សភ្លើងទៀន បានដាក់ពាក្យសុំលាលែង និងចាកចេញពីគណបក្សនេះជាបន្ដបន្ទាប់ ហើយភាគច្រើនបានដាក់ពាក្យសុំរួមរស់ជីវភាពនយោបាយជាមួយគណបក្សប្រជាជនកម្ពុជា ដែលជាគណបក្សតែងតែឈ្នះឆ្នោតគ្រប់ការបោះឆ្នោត និងក្រោមគោលនយោបាយដឹកនាំដ៏ត្រឹមត្រូវរបស់សម្តេចតេជោ ហ៊ុន សែន ជាប្រធានគណបក្សបាននាំឱ្យប្រទេសកម្ពុជា មាន នូវឯករាជ្យ អធិបតេយ្យភាព និងបូរណភាពទឹកដី ដែលធ្វើឲ្យប្រជាជនកម្ពុជាទូទាំងប្រទេស បាន និងកំពុងរស់នៅក្នុងសុខសន្តិភាព សុខដុមរមនា សំបូរសប្បាយ និងពោរពេញទៅដោយមោទនភាព ចំពោះសមិទ្ធផលយ៉ាងច្រើនសន្ធឹកសន្ធាប់ ដែលសម្រេចបានក្នុងរយៈពេលកន្លងមកនេះ៕