(តាកែវ)៖ ខណៈដែលលោកបណ្ឌិត ពេជ សោភ័ន សមាជិកគណៈកម្មាធិការកណ្ដាលគណបក្សប្រជាជនកម្ពុជា និងជាសហប្រធានក្រុមការងារចុះជួយស្រុកព្រៃកប្បាស់ បាននិងកំពុងដឹកនាំក្បួនយុទ្ធនាការឃោសនា បោះឆ្នោតជ្រើសរើសសមាជិកក្រុមប្រិក្សាឃុំសង្កាត់ តាមផ្លូវមួយចំនួននៅក្នុងឃុំបានកាម នៅព្រឹកថ្ងៃទី២៦ ខែឧសភា ឆ្នាំ២០២២នេះ គេសង្កេតឃើញក្រុមប្រជាពលរដ្ឋនៅក្នុងឃុំមួយចំនួនធំ បាននាំគ្នាចេញមកឈតាមដងផ្លូវ និងបានស្រែកអបអរសាទដល់ក្បួនដង្ហែឃោសនារបស់គណបក្សប្រជាជនកម្ពុជា។

នៅក្នុងការចេញមកឈតាមដងផ្លូវ ដើម្បីអបអសាទរក្បួនឃោសនារបស់គណបក្សប្រជាជនកម្ពុជា ក្រុមប្រជាពលរដ្ឋបាននាំគ្នាស្រែកគាំទ្រគណបក្សប្រជាជន និងថាបោះឆ្នោតជូគណបក្សប្រជាជនកម្ពុជាដើម្បីមានផ្លូវស្អាត មានប្រឡាយទឹក មានសាលារៀន មានទឹកស្អាត មានអគ្គិនីយប្រើប្រាស់និងធ្វើឲ្យកូនចៅយើងមានអនាគតល្អប្រសើរនៅពេលខាងមុខ។

ថ្លែងប្រាប់ក្រុមប្រជាពលរដ្ឋដែលចេញមកគាំទ្រគណបក្សប្រជាជនកម្ពុជាលោកបណ្ឌិត ពេជ សោភ័ន បានថ្លែងថា បោះឆ្នោតជូនគណបក្សប្រជាជនកម្ពុជាដើម្បីរក្សាសុខសន្តិភាព ស្ថិរភាពនយោបាយ ធ្វើអោយប្រទេសជាតិ មានការរីកចម្រើន ជាពិសេសភូមិឃុំរបស់បងប្អូនប្រជានឹងមានអភិវឌ្ឍន៍ខ្លាំងក្លាថែមទៀតជាក់ជាពុំខាន។

នៅក្នុងឱកាសនោះលោកបណ្ឌិត ពេជ សោភ័ន បានលើកឡើងពីគោលនយោបាយសំខាន់ៗគណបក្សប្រជាជនដែលបានដាក់ចេញគឺដើម្បីបំរើប្រជាពលរដ្ឋនិងធ្វើអោយប្រជាពលរដ្ឋមានជីវភាពធូរធា កូនចៅជំនាន់ក្រោយ មានអនាគតល្អប្រសើរ តាមរយៈការអប់រំបានខ្ពង់ខ្ពស់និងទទួលបានការងារធ្វើគ្រប់ៗគ្នា៕