(កោះកុង)៖ បុរសម្នាក់ត្រូវបានសមត្ថកិច្ចឃាត់ខ្លួន ដោយអនុវត្តន៍តាមដីកាសាលាដំបូងខេត្តកោះកុង ក្នុងករណីហិង្សា។ ការឃាត់ខ្លួនជនសង្ស័យនេះ បានធ្វើឡើងកាលថ្ងៃទី២៣ ខែឧសភា ឆ្នាំ២០២២ ក្រោមបញ្ជារបស់លោក ឧត្តមសេនីយ៍ទោស្នងការ និងលោកវរសេនីយឯក ឆឹង វាសនា ស្នងការរងទទួលការិយាល័យនគរបាលព្រហ្មទណ្ឌកំរិតធ្ងន់ នៅភូមិពាមកាយ ឃុំកោះស្តេច ស្រុកគីរីសាគរ ខេត្តកោះកុង។

កម្លាំងនគរបាលជំនាញនគរបាលព្រហ្មទណ្ឌខេត្ត បានសហការជាមួយកម្លាំងជំនាញនគរបាលព្រហ្មទណ្ឌ នៃអធិការដ្ឋាននគរបាលស្រុកគីរីសាគរ បានចុះអនុវត្តតាមដីកាបង្គាប់ឲ្យចាប់ខ្លួនរបស់លោក កែវ សុខា ប្រធានក្រុមប្រឹក្សា ជំនុំជម្រះ នៃសាលាដំបូងខេត្តកោះកុង។

តុលាការបានបង្គាប់ឲ្យចាប់ឃុំខ្លួនឈ្មោះ យ៉ន វីរ: អាយុ២២ឆ្នាំ មុខរបរកម្មករមានទីលំនៅភូមិ២ ឃុំពាក្រសោប ស្រុកមណ្ឌលសីមា ខេត្តកោះកុង ពីបទ «ហិង្សាដោយចេតនាមានស្ថានទម្ងន់ទោស ដោយសាមរណភាព នៃជនរងគ្រោះ និងបទហិង្សាដោយចេតនាមានស្ថានទម្ងន់ទោស» ប្រព្រឹត្តនៅភូមិ១ សង្កាត់ដងទង់ ក្រុងខេមរភូមិន្ទ ខេត្តកោះកុង។

បច្ចុប្បន្នកម្លាំជំនាញកំពុងបំពេញបែបបទបញ្ជូន ទៅអយ្យការអមសាលាដំបូងខេត្តកោះកុងតាមនិតិវិធី៕