(ភ្នំពេញ)៖ គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត គ.ជ.ប បានចេញសេចក្ដីសម្រេចលុបឈ្មោះ បេក្ខជនតំណាងរាស្ដ្រចំនួន៣រូប នៅមណ្ឌលខេត្តកណ្ដាល។

ក្នុងសេចក្ដីសម្រេចដែលបណ្ដាញព័ត៌មាន Fresh News ទទួលបាននៅព្រឹកថ្ងៃទី២៤ ខែឧសភា ឆ្នាំ២០២២នេះ បញ្ជាក់ថា បេក្ខជនតំណាងរាស្ដ្រមណ្ឌលកណ្ដាល ដែលត្រូវលុបឈ្មោះនោះរួមមាន៖

*ទី១៖ លោក ឌុល គឿន (ទទួលមរណភាព)
*ទី២៖ លោកស្រី ប្រាក់ ច័ន្ទណយ (ទៅបម្រើការងារ ជារដ្ឋលេខាធិការ នៅក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍)
*ទី៣៖ លោកស្រី ជ្រឹង បុទុមរង្សី (ទៅបម្រើការងារ ជាឯកអគ្គរាជទូតកម្ពុជា ប្រចាំសាធារណៈរដ្ឋកូរ៉េ)។

ខាងក្រោមនេះ ជាសេចក្ដីសម្រេចរបស់ គ.ជ.ប៖

លោកស្រី ប្រាក់ ច័ន្ទណយ

លោក ឌុល គឿន

លោកស្រី ជ្រឹង បុទុមរង្សី