(ភ្នំពេញ)៖ ជារៀងរាល់ថ្ងៃមានព័ត៌មានជាច្រើនបាននិងកំពុងផ្សព្វផ្សាយជុំវិញពិភពលោក, Fresh News សូមសង្ខេបព័ត៌មានជាតិ-អន្តរជាតិសំខាន់ៗ ជូនលោកអ្នកសម្រាប់ប្រចាំថ្ងៃទី២៣ ខែឧសភា ឆ្នាំ២០២២ មានដូចខាងក្រោម៖

- ព័ត៌មាន Fresh News

១៖ ក្រសួងសុខាភិបាល៖ ថ្ងៃនេះកម្ពុជាគ្មានអ្នកឆ្លងជំងឺកូវីដ១៩ នោះទេ ១៦ថ្ងៃជាប់គ្នាហើយដែលគ្មានអ្នកឆ្លងថ្មី

២៖ រុស្ស៉ីថា ត្រៀមខ្លួនរួចជាស្រេច ដើម្បីបន្តកិច្ចចរចាសន្តិភាព ជាមួយអ៊ុយក្រែន

៣៖ សម្ដេចតេជោ ហ៊ុន សែន៖ ការយកឈ្នះលើសមរភូមិប្រយុទ្ធជំងឺកូរីដ១៩ ដោយប្រើវ៉ាក់សាំង ជាអាវុធយុទ្ធសាស្ត្រគន្លឹះ នៅតែជាអាទិភាពក្នុងរបៀបវារៈរួមសម្រាប់ពិភពលោក

៤៖ ប្រធានាធិបតីប៉ូឡូញ៖ មានតែអ៊ុយក្រែនប៉ុណ្ណោះ ដែលមានសិទ្ធិសម្រេចពីអនាគតរបស់ខ្លួនឯង

៥៖ សម្ដេចតេជោ ហ៊ុន សែន តែងតាំងលោក ភឺន ផល្លា ជាជំនួយការក្នុងតួនាទី ប្រធានគណបក្សប្រជាជនកម្ពុជា

៦៖ លោក ចូ បៃដិន អះអាងពីការប្ដេជ្ញាចិត្តពេញទំហឹងរបស់សហរដ្ឋអាមេរិក ចំពោះវិស័យការពារជប៉ុន

៧៖ គណបក្សប្រជាជនកម្ពុជា ដាក់ចេញទិសដៅធំៗចំនួន៧ នៃគោលនយោបាយអភិវឌ្ឍន៍ឃុំសង្កាត់ ឆ្នាំ២០២២-២០២៧

៨៖ មនុស្សរាប់លាននាក់ ក្នុងប្រទេសឥណ្ឌាប្រឈមនឹងហានិភ័យ ដោយសារតែរលកកម្តៅដ៏ធ្ងន់ធ្ងរ

៩៖ លោកស្រី ឱ វណ្ណឌីន ពន្យល់ពីស្ថានភាពនៃជំងឺអុតស្វា នៅលើសាកលលោក ខណៈជំងឺនេះមិនទាន់កើតមាននៅកម្ពុជានៅឡើយទេ

១០៖ កូរ៉េខាងជើង រាយការណ៍ពីអ្នកចេញរោគសញ្ញាគ្រុនក្ដៅក្រោម ២០ម៉ឺននាក់ រយៈពេល ២ថ្ងៃជាប់គ្នា

១១៖ បច្ចុប្បន្នភាពប្រចាំថ្ងៃ៖ គិតត្រឹមព្រឹកថ្ងៃទី២៣ ខែឧសភានេះ តំបន់អាស៊ានមានអ្នកឆ្លងកូវីដ១៩ ជាង៣១.៧លាននាក់ និងស្លាប់៣៥.០ម៉ឺននាក់

១២៖ លោក បៃដិន ប្រកាសនៅទីក្រុងតូក្យូថា នឹងប្រើកម្លាំងយោធា ដើម្បីការពារតៃវ៉ាន់

១៣៖ រដ្ឋមន្ត្រី ថោង ខុន៖ ចុងសប្ដាហ៍ទី៣ខែឧសភា កម្ពុជាមានភ្ញៀវផ្ទៃក្នុងចេញដើរកម្សាន្តជាង៣០ម៉ឺននាក់

១៤៖ បារាំងអះអាងថា ទាល់តែ ១៥-២០ឆ្នាំទៀត ទើបអ៊ុយក្រែនប្រហែលអាច ចូលជាសមាជិករបស់ EU

១៥៖ ទូទាំងប្រទេស៖ សរុបការចាក់វ៉ាក់សាំងកូវីដ១៩បានចំនួន ១៥,០២០,៦១២នាក់, ដូសទី៣ចំនួន ៩,១០៥,០១៤នាក់ និងដូសទី៤ ចំនួន ២,៣៥២,៤៨៤នាក់ (គិតត្រឹមថ្ងៃទី២២ ខែឧសភា ឆ្នាំ២០២២)

១៦៖ លោក Anthony Albanese ស្បថចូលកាន់តំណែងជា នាយករដ្ឋមន្ត្រីអូស្ត្រាលី នៅមុនកិច្ចប្រជុំកំពូល Quad

១៧៖ ថៃ៖ មនុស្ស ៤,០៩៩នាក់ឆ្លងកូវីដ-១៩ និងអ្នកជំងឺ ២៩នាក់ស្លាប់ ក្នុងរបាយការណ៍ថ្ងៃចន្ទនេះ

១៨៖ សហរដ្ឋអាមេរិក៖ មនុស្ស ១៩,៩៧៩នាក់ឆ្លងកូវីដ-១៩ និងអ្នកជំងឺ ២២នាក់ស្លាប់ ក្នុង១ថ្ងៃ

១៩៖ មនុស្សជាង១០០លាននាក់ ផ្លាស់ទីលំនៅដោយបង្ខំ នៅទូទាំងពិភពលោក, នេះបើតាម UN

២០៖ វិភាគអន្តរជាតិ៖ អ្វីទៅជាយុទ្ធសាស្ត្រ «កាំប្រម៉ា» របស់កោះតៃវ៉ាន់?

- ព័ត៌មាន Fresh News Plus

១៖ Apple ឈប់បញ្ជាទិញអេក្រង់ប្រមាណ ៣០លានគ្រឿងពីក្រុមហ៊ុនផ្គត់ផ្គង់មួយក្រោយរកឃើញមានកំហុស

២៖ Ford ស្ថិតក្នុងបម្រាមហាមឃាត់ការលក់រថយន្តនៅក្នុងប្រទេសអាឡឺម៉ង់ ជុំវិញជម្លោះប៉ាតង់

៣៖ Hyundai សម្រេចឈានជើងចូលទីផ្សារសហរដ្ឋអាមេរិកជាលើកដំបូងក្នុងទំហំទឹកប្រាក់ជាង ៥ពាន់លានដុល្លាអាមេរិក

៤៖ Lee Jung-jae តួប្រុសក្នុងរឿង «Squid Game» លេចវត្តមានក្នុងមហោស្រពភាពយន្តទីក្រុងកាន ដើម្បីបង្ហាញស្នាដៃរឿងថ្មីរបស់ខ្លួន

៥៖ Lewandowski ម្ចាស់ស្បែកជើងមាសស៊ុតបានច្រើនគ្រាប់ជាងគេ ក្នុងចំណោម ៥លីគធំៗនៅអឺរ៉ុប

៦៖ Pep ដឹកនាំក្លិបឈ្នះជើងឯកលីគជាលើកទី១០ គ្រាដែល Man City ឈ្នះបាន ៤លើក

៧៖ AC Milan ដណ្តើមបានជើងឯក Serie A ត្រឡប់មកវិញ ក្រោយរង់ចាំអស់ ១១ឆ្នាំ


Download & Join គ្រប់បណ្តាញព័ត៌មាន Fresh News ដើម្បីទទួលបានព័ត៌មានថ្មីៗផ្លូវការ
http://onelink.to/freshnews (App)
https://t.me/freshnewsasia (Telegram)