(ភ្នំពេញ)៖ ជារៀងរាល់ថ្ងៃមានព័ត៌មានជាច្រើនបាននិងកំពុងផ្សព្វផ្សាយជុំវិញពិភពលោក, Fresh News សូមសង្ខេបព័ត៌មានជាតិ-អន្តរជាតិសំខាន់ៗ ជូនលោកអ្នកសម្រាប់ប្រចាំថ្ងៃទី២០ ខែឧសភា ឆ្នាំ២០២២ មានដូចខាងក្រោម៖

- ព័ត៌មាន Fresh News

១៖ ក្រសួងសុខាភិបាល៖ ថ្ងៃនេះកម្ពុជាមិនមានអ្នកឆ្លងជំងឺកូវីដ១៩នោះទេ, ១៣ថ្ងៃជាប់គ្នាដែលមិនមានអ្នកឆ្លងថ្មី

២៖ អ៊ុយក្រែនអះអាងថា ការវាយប្រហាររបស់រុស្ស៉ី លើតំបន់ដុនបាស់ កាន់តែខ្លាំងឡើង

៣៖ ទិវាជាតិនៃការចងចាំ៖ សម្តេចតេជោ ហ៊ុន សែន អំពាវនាវពលរដ្ឋឱ្យរួមគ្នាថែរក្សាសុខសន្តិភាព

៤៖ ក្រុមប្រទេស G7 ព្រមព្រៀងគ្នាក្នុងការផ្ដល់ជំនួយទឹកប្រាក់ទំហំ ១៨.៤ពាន់លានដុល្លារ ដើម្បីជួយអ៊ុយក្រែន

៥៖ លោក ហ៊ុន ម៉ាណែត៖ ទិវាជាតិ នៃការចងចាំ ជាការរំលឹកនូវអតីតកាល នៃទុក្ខវេទនាដ៏សែនជូរចត់ និងឈឺចាប់ខ្លោចផ្សាបំផុតក្នុងប្រវត្តិសាស្ដ្រកម្ពុជា

៦៖ សហរដ្ឋអាមេរិក មានបំណងបញ្ជូនមីស៊ីលប្រឆាំងនាវាចម្បាំងឱ្យអ៊ុយក្រែន ដើម្បីប្រយុទ្ធតតាំងជាមួយនាវាចម្បាំងរុស្ស៉ី

៧៖ ស្វែងយល់៖ «វេទិកាសេដ្ឋកិច្ចពិភពលោក» ដែលនឹងមានវត្តមាន សម្តេចតេជោ ហ៊ុន សែន ចូលរួមក្នុងវេទិកានេះនៅប្រទេសស្វីស

៨៖ ស្វែងយល់ពីប្រទេសស្វីស ទីកន្លែងដែលកំពុងធ្វើជាម្ចាស់ផ្ទះនៃ «វេទិកាសេដ្ឋកិច្ចពិភពលោក»

៩៖ ស្នងការរាជធានីភ្នំពេញ ត្រៀមកម្លាំងចំនួន១,១៣៥នាក់ ដើម្បីការពារក្នុងយុទ្ធនាការឃោសនាបោះឆ្នោត រយៈពេល១៤ថ្ងៃ

១០៖ ការបញ្ជូនអាវុធឱ្យអ៊ុយក្រែន មិនមែនជាផ្លូវឆ្ពោះទៅរកសន្តិភាព ទេ, នេះបើតាមប្រមុខការទូតចិន

១១៖ បច្ចុប្បន្នភាពប្រចាំថ្ងៃ៖ គិតត្រឹមព្រឹកថ្ងៃទី២០ ខែឧសភានេះ តំបន់អាស៊ានមានអ្នកឆ្លងកូវីដ១៩ ជាង៣១.៦លាននាក់ និងស្លាប់៣៥.០ម៉ឺននាក់

១២៖ រដ្ឋមន្រ្តីការបរទេសអាមេរិកចោទរុស្ស៉ីថា កំពុងប្រើប្រាស់ស្បៀងអាហារធ្វើជាអាវុធ នៅអ៊ុយក្រែន

១៣៖ ទូទាំងប្រទេស៖ សរុបការចាក់វ៉ាក់សាំងកូវីដ១៩បានចំនួន ១៥,០១៥,០៤៤នាក់, ដូសទី៣ចំនួន ៩,០៦៩,១៥២នាក់ និងដូសទី៤ ចំនួន ២,៣០៧,១៣៦នាក់ (គិតត្រឹមថ្ងៃទី១៩ ខែឧសភា ឆ្នាំ២០២២)

១៤៖ សេតវិមាន៖ លោក ចូ បៃដិន អាចនឹងបើកកិច្ចសន្ទនាជាថ្មីជាមួយលោក ស៊ី ជិនពីង នៅប៉ុន្មានសប្ដាហ៍ខាងមុខនេះ

១៥៖ លោក ចូ បៃដិនថា សហរដ្ឋអាមេរិកគំាទ្រពេញទំហឹងឱ្យស៊ុយអែត និងហ្វាំងឡង់ ចូលណាតូ

១៦៖ មេទ័ពកំពូលអាមេរិក-រុស្ស៉ី ជជែកគ្នាជាលើកដំបូង ចាប់តាំងពីសង្រ្គាមកើតមាន នៅអ៊ុយក្រែន

១៧៖ ព្រឹទ្ធសភាអាមេរិក អនុម័តក្នុងសំឡេងគាំទ្រលើសលប់លើកញ្ចប់ជំនួយ ៤០ពាន់លានដុល្លារ សម្រាប់អ៊ុយក្រែន

១៨៖ កូរ៉េខាងជើងអះអាងថា ទទួលបានលទ្ធផលល្អប្រសើរ ក្នុងការប្រយុទ្ធប្រឆាំងកូវីដ១៩ ខណៈចំនួនអ្នកចេញរោគសញ្ញាគ្រុនក្តៅ កើនលើស២លាននាក់

១៩៖ ថៃ៖ មនុស្ស ៦,៤៦៣នាក់ឆ្លងកូវីដ-១៩ និងអ្នកជំងឺ ៤១នាក់ស្លាប់ ក្នុងរបាយការណ៍ថ្ងៃសុក្រនេះ

២០៖ សហរដ្ឋអាមេរិក៖ មនុស្ស ៨៨,១៤៩នាក់ឆ្លងកូវីដ-១៩ និងអ្នកជំងឺ ២០១នាក់ស្លាប់ ក្នុង១ថ្ងៃ

២១៖ វិភាគអន្តរជាតិ៖ ដំណើរផ្សងព្រេងរបស់លោក ចូ បៃដិន មកកាន់តំបន់អាស៊ី

- ព័ត៌មាន Fresh News Plus

១៖ ក្រុមហ៊ុន Hyundai គ្រោងវិនិយោគ ៧ពាន់លានដុល្លារនៅក្នុងរដ្ឋហ្សកហ្ស៊ី ស្របពេលដែលលោក Biden ធ្វើទស្សនកិច្ចនៅទីក្រុងសេអ៊ូល

២៖ អ្នកដឹកនាំរឿងរបស់រុស្ស៊ី ប្រកាសប្រឆាំងសង្គ្រាមនៅអ៊ុយក្រែន អំឡុងពេលដាក់បញ្ចាំងភាពយន្តរបស់ខ្លួននៅបារាំង

៣៖ Qatar World Cup នឹងបង្ហាញអាជ្ញាកណ្តាលស្ត្រីជាលើកដំបូង សម្រាប់ព្រឹត្តិការណ៍នេះ

៤៖ កីឡាករវាយសីកំពូលរបស់ពិភពលោក Viktor Axelsen ដកខ្លួន ចេញពីព្រឹត្តិការណ៍ Thailand Open

៥៖ Elon Musk បានអះអាងថា លោកគិតពី Tesla គ្រប់ពេលវេលា (24/7) ខណៈដែល Twitter មានត្រឹមតែ ៥% នៃពេលវេលាផ្ទាល់ខ្លួនរបស់លោកប៉ុណ្ណោះ


Download & Join គ្រប់បណ្តាញព័ត៌មាន Fresh News ដើម្បីទទួលបានព័ត៌មានថ្មីៗផ្លូវការ
http://onelink.to/freshnews (App)
https://t.me/freshnewsasia (Telegram)