(កំពង់ឆ្នាំង)៖ ថ្ងៃ២០ ឧសភា ជាថ្ងៃទីវាជាតិ នៃការចងចាំ ជាប្រវត្តិសាស្ត្រ របស់ប្រជាជនកម្ពុជា ទិវាជាតិជាប្រវត្តិសាស្ត្រនេះ តែងរៀបចំឡើងសម្រាប់ជាការរំលឹកដល់ជនរងគ្រោះ និងការឈឺចាប់ពីឧក្រិដ្ឋកម្ម ដែលកើតមានឡើង ពីបនប្រល័ យពូជសាសន៍ ក្នុងរបបកម្ពុជាប្រជាធិបតេយ្យ ចាប់ពីថ្ងៃទី ១៧ ខែមេសា ឆ្នាំ១៩៧៥ រហូតដល់ថ្ងៃទី៦ ខែមករា ឆ្នាំ១៩៧ ៩ មានរយៈពេល៣ឆ្នាំ ៨ខែ និង២០ថ្ងៃ។

ប្រជាជនកម្ពុជាចងចាំទុក ដែលមិនអាចបំភ្លេចបាននូវមហាសោកនាដកម្ម ដ៏សែនឈឺចាប់ ចំពោះបនប្រល័យពូជសាសន៍ប៉ុលពត បានធ្វើឲ្យអាយុជីវិត ទ្រព្យសម្បត្តិ វប្បធម៌ ទំនៀមទម្លាប់ ប្រពៃណី និងអ្វីៗត្រូវវិនាសហិនហោចខ្ទិចខ្ទី មិនមានសល់អ្វីឡើយ មិនតែប៉ុណ្ណោះពួកវាបានធ្វើឲ្យអាយុជីវិតប្រជាជនកម្ពុជា ស្លូតត្រង់រាប់លាននាក់បានស្លាប់ និងនិរាសព្រាត់ប្រាស់ បែកបាក់គ្រួសារ ប្រពន្ធព្រាត់ប្ដី ឪពុកម្ដាយព្រាត់កូន បានក្លាយទៅជាស្ត្រីមេម៉ាយ កុមារកំព្រា ជនពិការ មិនតែប៉ុណ្ណោះ ប្រជាជនកម្ពុជាជាង៣លាននាក់ត្រវបានស្លាប់យ៉ាងព្រៃផ្សៃ គឺស្លាប់ដោយអត់បាយ ចង់យកទៅសម្លាប់ចូលក្នុងព្រៃ និងស្លាប់ដោយធ្វើទារុណកម្ម យ៉ាងអាណោចអាធ័ម និងអយុត្តិធម៌ជាទីបំផុត ក្រោមស្នាដៃរបបដ៏ខ្មៅងងឹត នៃបនប្រល័យពូជសាសន៍។

ក្រោយថ្ងៃដែលរបបឃោរឃៅ ព្រៃផ្សៃនេះ បានដួលរលំ ប្រជា ជនកម្ពុជា បានយកថ្ងៃ២០ឧសភា ធ្វើជាទិវាជាតិ នៃការចង ចាំ នឹងកាន់មរណះទុក្ខ ចំពោះប្រជាជនកម្ពុជា ដែលបានស្លាប់នៅក្នុងរបបប្រល័យ ពូជសាសន៍ ប៉ុល ពត ជារៀងរហូតមក ហើយការស្លាប់របស់ប្រជាជនកម្ពុជា នៅក្នុងរបបនោះដែរ គឺជាការស្លាប់យ៉ាងអយុត្តិធម៌ ដោយការកាប់សម្លាប់យ៉ាងឃោរឃៅព្រៃផ្សៃ និងយ៉ាងរង្គាល ក្រោមនយោបាយដ៏ខ្មៅងងឹតរបស់ឃាតករអាវខ្មៅប៉ុលពត នៅក្នុងរបបប្រល័យពូជសាសន៍ប៉ុលពតនោះដែរ វាបានធ្វើឲ្យឈាម និងទឹកភ្នែករបស់ប្រជាជនកម្ពុជាស្លូតត្រង់ ហូរក្រាលពាសពេញផ្ទៃដី នៃមាតុភូមិកម្ពុជាទាំងមូល ដោយការធ្វើទារុណកម្មគ្រប់បែបយ៉ាង និងស្លាប់ដោយការបង្ខំឲ្យធ្វើពលកម្មហួសកម្រិត ពេលឈឺគ្មានថ្នាំសង្កូវព្យាបាល ស្លាប់ដោយបង្អត់បាយ និងស្លាប់ដោយ ចាប់ចងយកទៅសម្លាប់ចោលដូចសត្វធាតុ។

ក្រោយថ្ងៃ៧មករា ឆ្នាំ១៩៧៩ របបប្រល័យពូជសាសន៍នេះបានដួលរលំ ដែលមកទល់នឹងពេលនេះ មានរយៈពេលជាង៤០ឆ្នាំក៏ពិតមែន តែការឈឺចាប់ និងការចងចាំរបស់ប្រជាជនកម្ពុជា បានដក់នៅក្នុងក្រអៅ បេះដូងប្រជាជនកម្ពុជាគ្រប់គ្រប់។ ទិវាជាតិនៃការចងចាំ អំពីសោកនាដកម្ម ក្នុងរបបបនប្រល័យពូជសាសន៍ ប៉ុល ពត បើទោះជាមកដល់ពេលបច្ចុប្បនេះ ប្រជាជនកម្ពុជាបានរស់នៅក្នុងសុខសន្តិភាព ក៏ដោយក៏មិនអាចបំភ្លេចបាននូវការឈឺចាប់ ហាក់ដូចជានៅថ្មីៗមិន ទាន់រលាយបាត់នៅឡើយ។

ដោយឡែក នៅព្រឹកថ្ងៃទី២០ ខែឧសភា ឆ្នាំ២០២២ រដ្ឋបាលស្រុករលាប្អៀរ បានប្រារឰទិវាជាតិ នៃការចងចាំឬ (ចងកំហឹង)ធ្វើនៅក្នុងវត្ត និគ្រោធារាម ហៅវត្តជ្រៃបាក់ ដែលមានប្រជាពលរដ្ឋ មន្ត្រីរាជការ កម្មករកម្មការិនីរោងចក្រកាត់ដេរ ប្រមាណជាង៤០០នាក់ អញ្ជើញចូលរួមក្រោមអធិបតីភាព លោក ឡុង ឈុនឡៃ ប្រធានក្រុមប្រឹក្សាខេត្ត លោក ស៊ុន សុវណ្ណារិទ្ធ អពិបាលខេត្ត លោកស្រី កែ ច័ន្ទមុនី អ្នកតំណាងរាស្ត្រមណ្ឌលកំពង់ឆ្នាំង។

នៅក្នុងពិធីនោះដែរ លោក ស៊ុន សុវណ្ណារិទ្ធ អភិបាលខេត្តកំពង់ឆ្នាំង បានរំលឹកពីការឈឺចាប់ ខ្លោចផ្សាររបស់ប្រជាជនកម្ពុជា ក្នុងសម័យរបបប្រល័យពូជសាសន៍ ប៉ុល ពត ដែលប្រជាជនកម្ពុជាស្លូតត្រង់ ជាង៣លាននាក់ ត្រូវបានសម្លាប់យ៉ាងអយុត្តិធម៌ ក្រោមស្នាដៃរឃាតករអាវខ្មៅប៉ុលពត។ បើទោះជាប្រជាជនកម្ពុជា រួចផុតពីរបបប៉ុលពត ដូចជារបបប្រល័យពូជសាសន៍ និងរស់នៅក្មុងសុខសន្តិសុខ ភាពដូចសព្វថ្ងៃនេះក៏ដោយ ក៏នៅតែមិនអាចបំភ្លេចការឈឺចាប់ខ្លោចផ្សា និរាសព្រាត់ប្រាស់នៅក្នុងរបស់ដ៏ព្រៃផ្សៃនោះបានឡើយ។

លោកអភិបាលខេត្ត បានបន្តទៀតថា ដោយមិនអាចទ្រាំមើលការឈឺចាប់វេទនា របស់ប្រជាជនកម្ពុជា ដែលរស់នៅដូចគុកឥតជញ្ជាំង និងការបង្អត់បាយ ធ្វើពលកម្មហួសកម្រិត និងធ្វើទារុណកម្មផ្សេងៗ ពិសេសការសម្លាប់ប្រជាជនកម្ពុជាស្លូតត្រង់ ដោយអយុត្តិធម៌ ជាង៣លាននាក់បែបនេះ សម្ដេចក៏បានដឹកនាំយុទ្ធជនយើង ចេញតស៊ូ រហូតរំដោះបានប្រជាជនកម្ពុជា និងមាតុភូមិកម្ពុជា បានរួចផុតពីក្រញ៉ាំ បនប្រល័យពូជសាសន៍ នៅថ្ងៃទី៦ ខែមករា ឆ្នាំ១៩៧៩ និងបង្កើតបាន នូវសុខសន្តិភាព និងការអភិវឌ្ឍន៍ លើគ្រប់វិស័យ នៅទូទាំងប្រទេស ទើបធ្វើឲ្យប្រទេសកម្ពុជារបស់យើង សម្បូរសប្បាយ និងមានសន្តិភាព មកដល់ថ្ងៃនេះ ដើម្បីជាការតបស្នងសងគុណ ដល់សម្ដេច និងគណបក្សប្រជាជនកម្ពុជា សូមបងប្អូន កូនក្មួយអញ្ជើញទៅបោះឆ្នោត ជ្រើសរើស ក្រុមប្រឹក្សាឃុំសង្កាត់ ដែលប្រព្រឹត្តទៅនៅថ្ងៃទី៥ ខែមិថុនា ឆ្នាំ២០២២ ខាងមុខឲ្យបានគ្រប់ៗគ្នា។

នៅក្នុងកម្មវិធីនោះដែរ លោកអភិបាលខេត្ត ក៏បានជូនថវិកាដល់ប្រជាពលរដ្ឋ កងកម្លាំងប្រដាប់អាវុធ និងកម្មករ-កម្មការិនីរោងចក្រកាត់ដេរ ដែលបានមកចូលរួមក្នុងទិវាចងចាំ២០ ឧសភា សរុបចំនួនជាង៤០០នាក់ ក្នុងម្នាក់ៗទទួលបានថវិកា២ម៉ឺនរៀលផងដែរ៕