(ព្រៃវែង)៖ ក្រុមការងាររបស់លោក នេត សាវឿន ប្រធានក្រុមការងារចុះពង្រឹង ស្រុកស្វាយអន្ទរ និងស្រុកកញ្ជៀច ខេត្តព្រៃវែង កាលពីសប្ដាហ៍ទៅក្នុងខែឧសភា ឆ្នាំ២០១៦ បាននាំយកមូលនិធិ មនុស្សធម៌របស់ សម្ដេចក្រឡាហោម ស ខេង ទៅផ្ដល់ជូនគ្រួសារ ដែលសម្រាលកូន១០៧នាក់ និងជម្រុញឱ្យអាជ្ញាធរ ចុះធ្វើអត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរ គំរូថ្មីដែលនៅសល់ ក្នុងស្រុកស្វាយអន្ទរ។

ចំណែកនៅស្រុកកញ្ជៀច ក្នុងឃុំក្តឿងរាយ ឃុំព្រាល ឃុំគោគង់កើត ក្រុមការងាររបស់លោក ក៏បានចែកជូនគ្រឿងឧបភោគបរិភោគ ដល់ពលរដ្ឋក្រីក្រ និងនិវត្តជន១០នាក់។ ជាងនេះទៅទៀត ក្រុមការងារ ក៏បាននាំយកអំណោយរបស់សាខាកាកបាទក្រហម និងថវិការបស់ក្រុមការងារជូនពលរដ្ឋម្នាក់ ដែលស្លាប់ដោយសាររន្ទះបាញ់ ព្រមទាំងគ្រួសារជួបគ្រោះខ្យល់កន្រ្តាក់៤គ្រួសារផងដែរ៕