(ភ្នំពេញ)៖ កម្មវិធីប្រឡងចម្រៀងដ៏ល្បី ​លំដាប់ថ្នាក់ពិភពលោក «The Voice Cambodia» រដូវកាលទី២ វគ្គ Live Show សប្តាហ៍ទី១ បានវិលមកសារជា​ថ្មី​ម្តង​ទៀតហើយ និងបានចាប់ផ្តើមចាក់​ផ្សាយជា​ផ្លូវការ​ កាលពីរាត្រីថ្ងៃទី១៥ ខែឧសភា ឆ្នាំ២០១៦ ចេញពីស្ទូឌីយោ ហង្សមាស HDTV Aeon Mall ភ្នំពេញ ជាន់ទី៤ ក្រោមការឧបត្ថម្ភផ្តាច់មុខ ដោយស្រាបៀរកម្ពុជា ខណៈដែលកម្មវិធីនេះ ទទួលបានការចាប់អារម្មណ៍ ពី​សំណាក់មហាជនទូទៅ គ្រប់មជ្ឈដ្ឋានទាំងអស់។

​កម្មវីធី «The Voice Cambodia» រដូវកាលទី២ វគ្គ Live Show ត្រូវបានគេរំពឹងថា នឹងមានភាពអស្ចារ្យ និងល្អជាងមុន ជាមួយនឹងបេក្ខជន-បេក្ខនារី​ជាច្រើនរូប ដែល​បានធ្វើការប្រកួតប្រជែងគ្នា ឡើងទៅវគ្គបន្តទៀត សម្រាំងចេញពីកូនក្រុមរបស់ Coach ទាំងបួននាក់។

ជាក់ស្ដែង នៅយប់មិញនេះ មានបេក្ខជនមួយចំនួន បានឆ្លងផុតវគ្គ វគ្គ Live Show ឡើងទៅវគ្គបន្តទៀត និងមួយចំនួនទៀតបានធ្លាក់ ជាពិសេសមានបេក្ខជន-បេក្ខនារីមួយចំនួន ទទួលបានការចាប់អាម្មរណ៍យ៉ាងខ្លាំង ពីសំណាក់ទស្សនិកជនផងដែរ។

ចង់ដឹងថា តើបេក្ខជន-បេក្ខនារីណាខ្លះ មានសមត្ថភាព​បានឆ្លងវគ្គបន្ត សូមទស្សនានូវវីដេអូទាំងស្រុង ដូចខាងក្រោមនេះ៖