(ត្បូងឃ្មុំ)៖ បេក្ខជនពេញសិទ្ធិឈរឈ្មោះបោះឆ្នោតក្រុមប្រឹក្សាឃុំសង្កាត់ របស់គណបក្សភ្លើងទៀន ចំនួន៩រូប នៅ ស្រុកពញ៉ាក្រែក ស្រុកត្បូងឃ្មុំ មេមេត់ និងស្រុកអូរាំងឪ ខេត្តត្បូងឃ្មុំបានសម្រេចចិត្តដាក់ពាក្យលាលែងពីគណបក្សនយោបាយដោយអស់ជំនឿទៅលើប្រធានក្រុមការងារគណបក្សភ្លើងទៀនប្រចាំខេត្តត្បូងឃ្មុំ និងថ្នាក់ជាតិ ដោយសារតែពួកគាត់ត្រូវបានក្រុមការងារររៀបចំ រចនាសម្ព័ន្ធ គ្រប់គ្រង មិនមានភាពច្បាស់លាស់ បក្សពួកនិយមរៀបតែក្រុមខ្លួនពីថ្នាក់លើ រហូតដល់ថ្នាក់ក្រោម ផ្លាស់ប្តូរលេខរៀងតាមតែអំពើចិត្ត និងមិនស្តាប់រាល់យោបល់ដែលថ្នាក់ក្រោមរាយការណ៏។

ក្នុងពាក្យសុំលាលែងដែល Fresh News ទទួលបាននៅថ្ងៃទី១៣ ខែឧសភា ឆ្នាំ២០២២នេះ ក្រៅពីការលាលែងពីបេក្ខជនឈរឈ្មោះ ក៏បានសុំលាលែងពីសមាជិកគណបក្សភ្លើងទៀនតែម្ដង ហើយពួកគាត់កំពុងតែស្វែងរកគណបក្សណាមួយដែលគាត់មានជំនឿ និងផ្ញើរព្រេងវាសនាដើម្បីអនាគត។

បេក្ខជនពេញសិទ្ធិ និងបម្រុងឈរឈ្មោះបោះឆ្នោតក្រុមប្រឹក្សាសង្កាត់របស់គណបក្សភ្លើងទាន ដែលលាលែងចេញ រួមមាន៖

*ទី១៖ លោកង៉ែ ថន ដែលបេក្ខេជនពេញសិទ្ធិលេខរៀងទី១ របស់គណបក្សភ្លើងទាន ស្រុកមេមេត់
*ទី២៖ លោកស្រី មាស សារ៉េត ដែលបេក្ខេជនពេញសិទ្ធិលេខរៀងទី២ របស់គណបក្សភ្លើងទាន ស្រុកមេមេត់
*ទី៣៖ លោក ម៉ន កុល ដែលបេក្ខេជនពេញសិទ្ធិលេខរៀងទី៥ របស់គណបក្សភ្លើងទាន ស្រុកមេមេត់
*ទី៤៖ លោក សុត ស៊ីន ដែលបេក្ខេជនពេញសិទ្ធិលេខរៀងទី៧ របស់គណបក្សភ្លើងទាន ស្រុកអូររាំងឪ
*ទី៥៖ លោក ភាត ផុន ដែលបេក្ខេជនពេញសិទ្ធិលេខរៀងទី៧ របស់គណបក្សភ្លើងទាន នៅស្រុកពញ៉ាក្រែក
*ទី៦៖ លោក ណាន សារ៉ាន ដែលបេក្ខេជនពេញសិទ្ធិលេខរៀងទី៨ របស់គណបក្សភ្លើងទាន នៅស្រុកពញ៉ាក្រែក
*ទី៧៖ លោកស្រី ទូច គីមអូន ដែលបេក្ខេជនពេញសិទ្ធិលេខរៀងទី១០ របស់គណបក្សភ្លើងទាន នៅស្រុកត្បូងឃ្មុំ
*ទី៨៖ លោក ឌឿន តុល ដែលបេក្ខេជនពេញសិទ្ធិលេខរៀងទី១១ របស់គណបក្សភ្លើងទាន ស្រុកអូររាំងឪ
*ទី៩៖ លោក យី ហឿន ដែលបេក្ខេជនបម្រុងលេខរៀងទី១៣ របស់គណបក្សភ្លើងទាន នៅស្រុកត្បូងឃ្មុំ

បើតាមលោកង៉ែ ថន ដែលបេក្ខេជនពេញសិទ្ធិលេខរៀងទី១ របស់គណបក្សភ្លើងទាន ស្រុកមេមេត់ បានមានប្រសាសន៏ថា៖«ការដែលគាត់បានជឿលើគណបក្សភ្លើងទៀនឃើញថាគោលនយោបបាយដែលបានតាក់តែងមកល្អ តែការអនុវត្តន៏មិនដូចលើក្រដាសឡើង សូម្បីតែលុយបង់ប្រចាំខែដែលត្រូវបង់១លានរៀលជាប្រចាំ តែគាត់គ្មានលុយបែរជាថ្នាក់ដឹកនាំបានបញ្ជាអោយគាត់ខ្ចីបុលគេដើម្បីបង់ មួយវិញទៀតខ្យល់បក់មកដួលស្លាកគណបក្សប្រជាជនបែរជាបង្ខំអោយគាត់ថាស្លាកដួលដោយសារមន្ត្រីគណបក្សប្រជាជន» លោកង៉ែ ថន បានបន្ថែមថានេះគាត់គ្រាន់តែមួយភាគតូចទេ រាល់ទង្វើទាំងអស់ហើយសរបញ្ជាក់អោយឃើញថាគាត់មិនអាចរួមរស់ជាមួយគណបក្សភ្លើងទៀនបានទៀតទេ។

សូមជម្រាបថា មុនការបោះឆ្នោតក្រុមប្រឹក្សាឃុំសង្កាត់ ដែលនឹងឈានចូលមកដល់ថ្ងៃទី០៥ ខែមិថុនា ឆ្នាំ២០២២ខាងមុខនេះ បេក្ខជន និងសមាជិករបស់គណបក្សភ្លើងទៀន បានដាក់ពាក្យសុំលាលែង និងចាកចេញពីគណបក្សនេះជាបន្ដបន្ទាប់ ហើយភាគច្រើនបានដាក់ពាក្យសុំរួមរស់ជីវភាពនយោបាយជាមួយគណបក្សប្រជាជនកម្ពុជា ដែលជាគណបក្សតែងតែឈ្នះឆ្នោតគ្រប់ការបោះឆ្នោត និងក្រោមគោលនយោបាយដឹកនាំដ៏ត្រឹមត្រូវរបស់សម្តេចតេជោ ហ៊ុន សែន ជាប្រធានគណបក្ស បាន នាំ ឱ្យប្រទេសកម្ពុជា មាន នូវឯករាជ អធិបតេយ្យភាព និងបូរណភាពទឹកដី ដែលធ្វើអោយប្រជាជនកម្ពុជាទូទាំងប្រទេស បាន និង កំពុងរស់នៅក្នុងសុខសន្តិភាព សុខដុមរមនា សំបូរសប្បាយ និងពោរពេញទៅដោយមោទនភាព ចំពោះសមិទ្ធផលយ៉ាងច្រើនសន្ធឹកសន្ធាប់ ដែលសម្រេចបានក្នុងរយៈពេលកន្លងមកនេះ៕