(ភ្នំពេញ)៖ លោកទេសរដ្ឋមន្ត្រី ជា សុផារ៉ា រដ្ឋមន្ត្រីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ នៅថៃ្ង១៦ ខែឧសភា ឆ្នាំ២០១៦ ខាងមុខនេះ នឹងដឹកនាំបើកកិច្ចប្រជុំដើម្បីគ្រប់គ្រង និងអភិវឌ្ឍន៌តំបន់ឆេ្នរសមុទ្រខេត្តព្រះសីហនុ ដោយផ្តោតលើចំណុច៥សំខាន់ៗ។

លោករដ្ឋមន្ត្រី ជា សុផារ៉ា បានសរសេរលើ Facebook Page ផ្លូវការរបស់លោក ដោយបញ្ជាក់ថា ការងារសំខាន់៥ចំណុចដែលត្រូវលើកយកប្រជុំរួមមាន៖

១-បើករបងបាំងខឿនខាន់ព្រុំដី តូបដែលលយចូលឆេ្នរសមុទ្រ ខុសពីការកំណត់។

២-បើកច្រកធើ្វក្លោងច្រកចូល ដោយដាក់ឈោ្មះ (ឆេ្នរឯករាជ្យ ឆេ្នរអូរឈើទាល ឆេ្នរអូតេ្រះ...) ដើម្បីឲ្យកូនខែ្មរ និងភ្ញៀវទេសចរស្គាល់

៣-សម្រាប់ក្លោងច្រកចូល សូមអំពាវនាវសប្បុរសជនចូលរួម ដោយអនុញ្ញាតឲ្យដាក់ឈោ្មះអ្នកឧបត្ថម្ភ តែមិនទទួលក្រុមហ៊ុនផ្សាយបារី គ្រឿងស្រវឹង។

៤- អភិវឌ្ឍន៍តំបន់បៃតង សុំានឹងបម្រែបម្រួលអាកាសធាតុ។

៥-លើកកម្ពស់ជីវភាពប្រជាជន និងបង្កើតការងារជូនយុវជន៕