(ភ្នំពេញ)៖ ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ បានចេញលិខិតហៅកំពូលតារាសិចស៊ី ដេននី ក្វាន់ មកដុសក្អែល ព្រោះស្លៀកពាក់អស់ស្ទះ គ្មានត្រាប្រណី (មិនសមរម្យ) និងសង្គ្រាមពាក្យសំដីយ៉ាងមុតស្រួចនៅលើបណ្តាញសង្គម Facebook ជាមួយសិល្បករ និងសិល្បការិនី រួមទាំងមហាជនទូទៅ។ ដោយធ្វើការកោះអញ្ជើញមកកាន់ក្រសួងនៅថ្ងៃទី១៧ ខែឧសភា ឆ្នាំ២០១៦ វេលាម៉ោង៩ព្រឹក នៅទីស្តីការក្រសួង ជាន់ទី១។

នៅក្នុងលិខិតរបស់ក្រសួងវប្បធម៌ ផ្ញើជូនតារាសិចស៊ី ដេននី ក្វាន់ បានបញ្ជាក់ថា «ដោយក្រសួងពិនិត្យឃើញមានការបង្ហោះយ៉ាងព្រោងព្រាត តាមរយៈបណ្តាញទំនាក់ទំនងសង្គម Facebook ដែលធ្វើការទិតៀនពីការស្លៀកពាក់មិនសមរម្យ និងសង្គ្រាមពាក្យសំដីយ៉ាងមុតស្រួចមួយចំនួន របស់កញ្ញា ចំពោះសិល្បករ-សិល្បការិនី រួមទាំងមហាជនទូទៅផង។ ក្នុងនាមកញ្ញាជាសិល្បការិនីមួយរូបដែរនោះ ទង្វើទាំងឡាយខាងលើបានធ្វើឲ្យ ប៉ះពាល់ដល់វប្បធម៌ទំនៀបទម្លាប់ ប្រពៃណីដ៏ផូរផង់របស់ជាតិ និងចរិយាធម៌-សីលធម៌សង្គមនោះ ! ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈសម្រេចធ្វើការកោះអញ្ជើញ កញ្ញា ដើម្បីមកទទួលការណែនាំ»៕