(កោះកុង)៖ នៅថ្ងៃទី១៣ ខែឧសភា ឆ្នាំ២០១៦ មានគ្រោះថ្នាក់ចរាចណ៍ មួយបានកើតឡើងបណ្តាលឲ្យមនុស្ស១៨នាក់ ក្នុងរថយន្តរងរបួសធ្ងន់ស្រាល កំពុងស្ថិតក្រោមការសង្គ្រោះ ពីក្រុមគ្រូពេទ្យ នៅស្រុកបូទុមសាគរ។

យោងតាមសេចក្តីរាយការណ៍ ពីសមត្ថកិច្ចចរាចណ៍បានឲ្យដឹងថា គ្រោះថ្នាក់ចរាចរណ៍នេះ គឺបង្កឡើងដោយខ្លួនឯង ដោយសារអ្នកបើកបរមានការធ្វេសប្រហែស ក្នុងបើកបរមិនបានពិនិត្យគ្រប់ជ្រុងជ្រោយ មុនពេលបើកបរទើបធ្វើឲ្យរថយន្តផ្ទុះកង់ ផ្នែកខាងក្រោយរេចង្កូតធ្លាក់ ពីលើដងផ្លូវផ្ញាជើង បណ្តាលឲ្យអ្នកជិះរងរបួសធ្ងន់ស្រាល១៨នាក់។

ប្រភពដដែលបានបន្តថា រថយន្តទូរឺសខាងនេះ គឺចេញដំណើរពីកោះកុង ទៅខេត្តកំពត។ កន្លែងកើតហេតុ គឺស្ថិតនៅចំណុចភូមិប្រលាន ឃុំកណ្តោលស្រុកបូទុមសាគរ ខេត្តកោះកុង ហើយចំពោះអ្នករងរបួស សមត្ថកិច្ចបានដឹកមកមន្ទីរពេទ្យ ស្រុកបូទុមសាគរ ដើម្បីធ្វើរការព្យាបាល ហើយអ្នករងរបួសស្រាលៗខ្លះ បានធ្វើដំណើរបន្ត៕