(ភ្នំពេញ)៖ ក្រុមហ៊ុន ទ្រី ភាព គ្រុប នៅល្ងាចថ្ងៃទី១៣ ខែឧសភា ឆ្នាំ២០១៦នេះ បានរៀបចំពិធីសម្ពោធជាផ្លូវការ នូវការទទួលបានសិទ្ធិផ្តាច់មុខ នាំចូលម៉ាស៊ីនត្រជាក់ម៉ាកល្បី Hisense ពីក្រុមហ៊ុនចិន មកចែកចាយលក់នៅក្នុងប្រទេសកម្ពុជា ស្របពេលកំណើនតម្រូវការប្រើប្រាស់ម៉ាស៊ីនត្រជាក់ កំពុងតែកើនឡើងយ៉ាងខ្លាំង។

ពិធីទទួលសិទ្ធិចែកចាយម៉ាស៊ីនត្រជាត់ ម៉ាកល្បីរបស់ចិននេះ រៀបចំឡើងនៅសណ្ឋាគារ សុខា ភ្នំពេញ ក្រោមអធិបតីភាព លោក ប៉ាន សូរស័ក្តិ រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម និងដោយមានការអញ្ជើញចូលរួម ពីភ្ញៀវកិត្តិយលយ៉ាងច្រើនកុះករ៕