(ត្បូងឃ្មុំ)៖ កម្លាំងនគរបាលស្រុកត្បូងឃ្មុំ នៅថ្ងៃទី១៣ ខែឧសភា ឆ្នាំ២០១៦នេះ បានឆ្មក់ចាប់ក្របួចជនសង្ស័យជួញដូរថ្នាំញៀនម្នាក់ នៅចំណុចរោងកម្មករមួយ ក្នុងការដ្ឋានសាងសង់ សាលាខេត្តត្បូងឃ្មុំថ្មី ដែលមានទីតាំងនៅភូមិនិគមលើ ឃុំស្រឡប់ ស្រុកត្បូងឃ្មុំ ខេត្តត្បូងឃ្មុំ។

មន្រ្តីនគរបាលស្រុកត្បូងឃ្មុំ បានឲ្យដឹងថា ជនសង្ស័យខាងលើមានឈ្មោះ កួយ គីមថុល អាយុ២៣ឆ្នាំ ទីលំនៅភូមិរំពាក់ពេន ឃុំឧត្តមសូរិយា ស្រុកត្រាំកក់ ខេត្តតាកែវ តែបច្ចុប្បន្ន ស្នាក់នៅភូមិនិគមលើ ឃុំស្រឡប់ ស្រុកត្បូងឃ្មុំ។ ក្រោយពីឃាត់ខ្លួន សមត្ថកិច្ចបានដកហូតម្សៅក្រាមពណ៌ស ចំនួន២កញ្ចប់ (សង្ស័យជាថ្នាំញៀន) ព្រមទាំងសម្ភារវិចខ្ចប់ និងឧបករណ៍ប្រើប្រាស់មួយចំនួន។

បច្ចុប្បន្នជនគ្រឿនម្នាក់នេះត្រូវបានសមត្ថកិច្ចនគរបាលស្រុកត្បូងឃ្មុំ បាននិងកំពុងធ្វើការសាកសួរ ដើម្បីកសាងសំណុំរឿងបញ្ជូនទៅតុលាការដោះស្រាយតាមនីតិវិធីច្បាប់៕