(សៀមរាប)៖ សេចក្តីរាយការណ៍ពីភ្នាក់ងារ Fresh News ប្រចាំខេត្តសៀមរាប បានបញ្ជាក់ថា នៅម៉ោងប្រមាណជាង៤រៀលថ្ងៃទី ១៣ ខែឧសភា ឆ្នាំ២០១៦នេះ នៅតំបន់អង្គរខេត្តសៀមរាប មានខ្យល់បោកបក់យ៉ាងខ្លាំង បណ្តាលឲ្យដើមឈើ និងដើមត្នោតជាច្រើនដើម បានបាក់រលំ។

សេចក្តីរាយការណ៍បានបញ្ជាក់ថា រហូតមកដល់ពេលនេះ មិនទាន់មានការបញ្ជាក់ពីផលប៉ះពាល់ ចំពោះប្រាសាទបុរាណខ្មែរ និងប៉ះពាល់ដល់ទ្រព្យសម្បត្តិ អាយុជីវិតរបស់ប្រជាពលរដ្ឋនៅឡើយនោះទេ៕