(ភ្នំពេញ)៖ លោក ជា ពិសី អភិបាលខណ្ឌទួលគោក និងសមាជិកក្រុមលេខាសម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា បានដឹកនាំបើកកិច្ចប្រជុំគណៈបញ្ជាការឯកភាពរដ្ឋបាលខណ្ឌ ដោយផ្ដោតសំខាន់លើរបៀបវារៈចំនួន៣ ដើម្បីលើកយកមកពិភាក្សា ក្នុងការបន្តអនុវត្តតាមផែនការ។

កិច្ចប្រជុំគណៈបញ្ជាការឯកភាពរដ្ឋបាលខណ្ឌនេះ ក៏មានការចូលរួមផងដែរ ពីលោក-លោកស្រីអភិបាលរងខណ្ឌ លោកអធិការរងនគរបាលខណ្ឌ លោកមេបញ្ជាការរងកងរាជអាវុធហត្ថខណ្ឌ លោកនាយក-នាយករងរដ្ឋបាលខណ្ឌ លោក-លោកស្រីប្រធានការិយាល័យជុំនាញទាំង១១ លោកអធិការរងនគរបាលខណ្ឌ ស្ថិតនៅសាលាខណ្ឌ នាថ្ងៃទី៦ ខែមេសា ឆ្នាំ២០២២។

លោក ជា ពិសី នៅក្នុងកិច្ចប្រជុំគណៈបញ្ជាការឯកភាពរដ្ឋបាលខណ្ឌនេះដែរ បានផ្ដោតសំខាន់លើរបៀបវារៈចំនួន៣ រួមមាន៖
១-ផ្សព្វផ្សាយសេចក្តីសម្រេចស្តីពីការបង្កើតលេខាធិការដ្ឋាននៃគណៈបញ្ជាការសន្តិសុខអចិន្ត្រៃ រាជធានីភ្នំពេញសម្រាប់ការបោះឆ្នោត២០២២-២០២៤។
២-ស្តីពីការជួសជុលស្ថាបនាលើផ្នែកហេដ្ឋារចនាសម័្ពននានា ក្នុងមូលដ្ឋានខណ្ឌទួលគោក។ ៣-បញ្ហាផ្សេងៗ៕