(ភ្នំពេញ)៖ គិតត្រឹមថ្ងៃទី៦ ខែឧសភា ឆ្នាំ២០២២ ក្រសួងសុខាភិបាល និងក្រសួងការពារជាតិ បានចាក់វ៉ាក់សាំងការពារកូវីដ១៩ ជូនមន្រ្តីរាជការ ប្រជាពលរដ្ឋ និងកងកម្លាំងប្រដាប់អាវុធ នៅទូទាំងប្រទេសសរុបចំនួន ១៤,៩៦៩,១០៥នាក់។ ក្នុងនោះរួមមាន៖

១៖ ចាប់ពីអាយុ១៨ឆ្នាំឡើង ១០,៣០១,៧៦៥នាក់
២៖ ចាប់ពីអាយុ១២ដល់១៨ឆ្នាំ ១,៨៣៥,៣៧២នាក់
៣៖ ចាប់ពីអាយុ០៦ដល់១២ឆ្នាំ ២,០៦១,១៩៦នាក់
៤៖ អាយុ៥ឆ្នាំ ៣៩៥,០៨៥នាក់
៥៖ អាយុ៣ឆ្នាំដល់៥ឆ្នាំ ៣៧៥,៦៨៧នាក់

ដោយឡែកសម្រាប់អ្នកបានចាក់ដូសទី៣ចំនួន ៨,៧៤២,៦១៦នាក់ និងដូសទី៤ ចំនួន ១,៨៧៤,៩១៨នាក់។

នេះបើយោងតាមរបាយការណ៍ផ្លូវការពីក្រសួងសុខាភិបាល ដែលបណ្តាញព័ត៌មាន Fresh News ទទួលបាន៕