(រតនគិរី)៖ នៅរសៀលថ្ងៃទី៦ ខែឧសភា ឆ្នាំ២០២២រដ្ឋបាលខេត្តរតនគិរី បានរៀបចំកិច្ចប្រជុំគណៈកម្មការរុករកអដ្ឋិធាតុខេត្តរតនគិរី ជាមួយគណៈកម្មការរុករកអដ្ឋិធាតុខេត្តយ៉ាឡាយ។

កិច្ចប្រជុំនេះធ្វើឡើងនៅសាលប្រជុំសាលាខេត្តអគារB ក្រោមអធិបតីភាពលោក គិត ទ្រី អភិបាលរងខេត្តរតនគិរី និងជាប្រធានគណៈកម្មការរុករកអដ្ឋិធាតុខេត្ត និងលោកស្រីង្វៀង ធីថាញ់លិច អនុប្រធានគណៈកម្មាធិការប្រជាជនខេត្ត និងជាប្រធានគណៈកម្មាធិការជំនាញខេត្តយ៉ាឡាយ ព្រមទាំងមានការអញ្ជើញចូលរួមពីលោក លោកស្រី សមាជិកគណៈកម្មការនៃខេត្តទាំង២ផងដែរ។

កិច្ចប្រជុំនាឱកាសនេះធ្វើឡើងក្នុងគោលបំណង ពិនិត្យពិភាក្សា លើផែនការរុករកអដ្ឋិធាតុ និងការធ្វើមាតុភូមិនិវត្តន៍អដ្ឋិធាតុនៃកងទ័ពស្ម័គ្រចិត្ត និងអ្នកជំនាញការវៀតណាមប្រចាំឆ្នាំ២០២២ និងឆ្នាំបន្ដ៕