(កំពត)៖ ក្រុមហ៊ុនខ្មែរប្រ៊ូវើរី លីមីតធីត តាមរយៈលោកទេសរដ្ឋមន្រ្តី ចម ប្រសិទ្ធ រដ្ឋមន្រ្តីក្រសួងឧស្សាហកម្ម និងសិប្បកម្ម បានជូនទឹកពិសាចំនួន ៨០០០ធុង ស្មើនឹង ១៦០០០០លីត្រ ដល់រដ្ឋបាលខេត្តកំពត សម្រាប់ចែកជូនប្រជាពលរដ្ឋ ដែលកំពុងខ្វះខាតទឹក នៅថ្ងៃទី១២ ខែឧសភា ឆ្នាំ២០១៦នេះ ដែលពិធីប្រគល់ និងទទួលទឹកត្រូវបានប្រារព្ធធ្វើ នៅទីរួមខេត្តកំពត។

សូមជម្រាបថា រយៈពេលពីរសប្ដាហ៍កន្លងទៅ រថយន្តពន្លត់អគ្គីភ័យ នៃក្រុមហ៊ុនខ្មែរប្រ៊ូវើរី បានដឹកទឹកស្អាតចំនួន១៥រថយន្ត ស្មើនឹង៩០០០០លីត្រ ទៅចែកជូនប្រជាពលរដ្ឋ ដែលខ្វះទឹកប្រើប្រាស់បាន១០ភូមិ។ ក្នុងនោះ ៩ភូមិស្ថិតក្នុងឃុំទាំង៦ ក្នុងស្រុកគងពិសី ខេត្តកំពង់ស្ពឺ និង១ភូមិទៀត ស្ថិតក្នុងឃុំដំណាក់កន្ទួតខាងត្បូង ស្រុកកំពង់ត្រាច ខេត្តកំពត។

ពិសេសជាងនេះទៅទៀនោះ កន្លងមកក្រុមហ៊ុនខ្មែរប្រ៊ូវើរី ដែលផលិតស្រាបៀរកម្ពុជា តែងតែជួយសង់សាលារៀន ឧបត្ថម្ភមន្ទីរពេទ្យ ផ្ដល់អាហារូបករណ៍ដល់និស្សិតក្រីក្រ និងជួយផ្នែកមនុស្សធម៌ផ្សេងៗ៕