(ស្វាយរៀង)៖ នាព្រឹកថ្ងៃព្រហស្បតិ៍ ទី៥ ខែឧសភា ឆ្នាំ២០២២ នៅមន្ទីរបក្សស្រុករមាសហែក ខេត្តស្វាយរៀង លោក សៅ សុខា សមាជិកគណៈកម្មាធិការកណ្តាល អនុប្រធានក្រុមការងារគណៈកម្មាធិការកណ្តាល ចុះជួយខេត្តស្វាយរៀង និងជាប្រធានក្រុមការងារចុះជួយស្រុករមាសហែក បានអញ្ជើញជាអធិបតីភាពក្នុងពិធីប្រជុំបូកសរុបលទ្ធផងសកម្មភាពការងារ ចុះជួបសំណេះសំណាលជាមួយមេគ្រួសារបក្សរបស់ក្រុមការងារ ចុះមូលដ្ឋានស្រុករមាសហែក ដោយមានការចូលរួមពីលោកអភិបាលស្រុក អនុប្រធានក្រុមការងារចុះជួយស្រុក ប្រធានក្រុមកាងារចុះជួយឃុំ ព្រមទាំងមន្ត្រីឃុំទូទាំងស្រុករមាសហែកខេត្តស្វាយរៀង៕