(ភ្នំពេញ)៖ ព្រះករុណា ព្រះបាទ បរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃកម្ពុជា បានចេញព្រះរាជក្រឹត្យមួយដោយត្រាស់បង្គាប់ឲ្យតែងតាំង លោក លីធុជ ទេសរដ្ឋមន្រ្តី​ទទួលបន្ទុក​បេសកកម្មពិសេស អនុប្រធានទី២អាជ្ញាធរមីន ជាអគ្គលេខាធិការអាជ្ញាធរកម្ពុជា គ្រប់គ្រង សកម្មភាពកំចាត់ មីន និងសង្រ្គោះជនពិការដោយសារមីន បន្ថែមលើមុខងារបច្ចុប្បន្ន។

យោងតាមលិខិតដដែល បានបញ្ជាក់ថា សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា ត្រូវទទួលបន្ទុកអនុវត្តព្រះរាជក្រឹត្យ ចាប់ពីថ្ងៃ ចុះហត្ថ លេខានេះតទៅ៕

ខាងក្រោមនេះ គឺជាខ្លឹមសារទាំងស្រុងនៃព្រះរាជក្រឹត្យរបស់ព្រះមហាក្សត្រ៖