(ភ្នំពេញ)៖ ជារៀងរាល់ថ្ងៃមានព័ត៌មានជាច្រើនបាននិងកំពុងផ្សព្វផ្សាយជុំវិញពិភពលោក, Fresh News សូមសង្ខេបព័ត៌មានជាតិ-អន្តរជាតិសំខាន់ៗ ជូនលោកអ្នកសម្រាប់ប្រចាំថ្ងៃទី០៣ ខែឧសភា ឆ្នាំ២០២២ មានដូចខាងក្រោម៖

- ព័ត៌មាន Fresh News

១៖ សម្តេចតេជោ ហ៊ុន សែន រំលឹកថា ករណីឧកញ៉ា ហេង សៀ ដែលរំលោភបំពានលើកញ្ញា មាន ពេជ្ររីតា គឺក្មេងស្រីរងគ្រោះយ៉ាងអយុត្តិធម៌ បើគ្មានអន្តរាគមន៍ពីសម្តេច

២៖ អង់គ្លេស ប្រកាសផ្ដល់ជំនួយយោធាបន្ថែម ៣៧៥លានដុល្លារ ដល់អ៊ុយក្រែន

៣៖ សម្ដេចតេជោ ហ៊ុន សែន ផ្តល់រង្វាន់លើកទឹកចិត្ត ជូនសិស្សនិទ្ទេស A នូវ iPad, សៀវភៅអប់រំ, ប្រាក់កាក់ស្លឹងខ្មែរ និងថវិកា២លានរៀល

៤៖ ក្រុមមន្ត្រីលោកខាងលិចជឿថា លោក ពូទីន អាចនឹងប្រកាសសង្រ្គាមទាំងស្រុងលើអ៊ុយក្រែន ឆាប់ៗនេះ

៥៖ សម្តេចតេជោ ហ៊ុន សែន៖ «កុំប្រៀបធៀបកូនខ្លួនឯងជាមួយកូនអ្នកដទៃ ឬសរសើរកូនអ្នកដទៃ ហើយបន្ទោសបង្អាប់កូនខ្លួនឯង»

៦៖ របាយការណ៍៖ សហរដ្ឋអាមេរិក ពន្យារពេលប្រគល់កាំភ្លើងធំឱ្យតៃវ៉ាន់ ដោយសារសង្រ្គាមនៅអ៊ុយក្រែន

៧៖ សម្តេចតេជោ ហ៊ុន សែន ដាស់តឿនថា ការប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ១៩ មិនទាន់បញ្ចប់ទេ

៨៖ សហរដ្ឋអាមេរិកយល់ស្របដូចរុស្ស៉ីថា នឹងមិនមានអ្នកឈ្នះ ក្នុងសង្រ្គាមនុយក្លេអ៊ែរ ទេ, នេះបើតាមសេតវិមាន

៩៖ សម្តេចតេជោ ហ៊ុន សែន ប្រកាសដាក់សិស្សនិស្សិតទូទាំងប្រទេស ជាក្រុមអាទិភាពជួរមុខក្នុងការទទួលវ៉ាក់សាំងបង្ការកូវីដ១៩

១០៖ អាល្លឺម៉ង់ និងឥណ្ឌា សន្យាសហការលើបញ្ហាអាកាសធាតុ តែបន្តខ្វែងគំនិតគ្នាជុំវិញសង្រ្គាមអ៊ុយក្រែន

១១៖ សម្តេចតេជោ ហ៊ុន សែន ទើបចុះហត្ថលេខាលើអនុក្រឹត្យ រើសកងទ័ពអាកាស ៣០០នាក់

១២៖ អាមេរិកប្រកាសឱ្យដឹងពីចំនួនសព្វាវុធ ដែលប្រគល់ដល់ដៃអ៊ុយក្រែន

១៣៖ សម្តេចតេជោ ហ៊ុន សែន៖ បើគ្មានចំណាត់ការល្អលើការគ្រប់គ្រងជំងឺកូវីដ១៩នោះទេ

១៤៖ ថៃ៖ មនុស្ស ៩,៧២១នាក់ឆ្លងកូវីដ-១៩ និងអ្នកជំងឺ ៧៧នាក់ស្លាប់ ក្នុងរបាយការណ៍ថ្ងៃអង្គារនេះ

១៥៖ សម្តេចតេជោ ហ៊ុន សែន ទម្លាយហេតុការណ៍ស្រក់ទឹកភ្នែកមុខនាយករដ្ឋមន្ត្រីជប៉ុន ពេលទស្សនាចម្រៀងរបស់សិល្បការិនីដ៏ល្បីឈ្មោះជប៉ុន ឃើញរូបភាពចាស់ៗពីអតីតកាល សាលារៀនដំបូងធ្លុះធ្លាយ

១៦៖ សម្តេចតេជោ ហ៊ុន សែន បញ្ជាក់ជាថ្មីអំពីសំណើឱ្យមីយ៉ាន់ម៉ាដោះលែងសាស្រ្តាចារ្យជនជាតិអូស្ត្រាលី ស៊ន ធើននែល

១៨៖ លោក មីង អោង ឡាំង សន្យាពិនិត្យលទ្ធភាពសម្រួលដល់ជំនួបប្រេសិតពិសេសជាមួយ លោកស្រី អោង សានស៊ូជី ក្រោយមានសំណើពីសម្តេចតេជោ

១៩៖ សម្តេចតេជោ ហ៊ុន សែន បញ្ជាក់ប្រាប់ លោក មីន អោងឡាំងថា គ្រប់គ្នាចង់ឃើញវឌ្ឍនភាពឆាប់ៗនូវអាទិភាពបន្ទាន់៣ នៃការព្រមព្រៀងជាឯកច្ឆន្ទ៥ចំណុច

២០៖ បណ្ឌិត ហ៊ុន ម៉ាណែត៖ អ្នកសារព័ត៌មាន ត្រូវធ្វើការងារប្រកបដោយវិជ្ជាជីវៈ ក្រមសីលធម៌ គោរពច្បាប់ ដើម្បីទទួលបានការគោរពស្រឡាញ់ពីសាធារណជន

២១៖ លោក ហ៊ុន ម៉ាណែត៖ សារព័ត៌មានជាអំណាចទី៤ ដែលមានតួនាទីសំខាន់ណាស់ក្នុងការអភិវឌ្ឍប្រទេស និងពង្រឹងលទ្ធិប្រជាធិបតេយ្យ

២២៖ រដ្ឋមន្ត្រីក្រសួងព័ត៌មាន៖ របាយការណ៍មួយចំនួនដែលរិះគន់ថា កម្ពុជារឹតត្បិតសិទ្ធិសេរីភាពសារព័ត៌មាន គឺសរសេរតាមការកំណត់របស់អ្នកផ្តល់ថវិកា

២៣៖ លោក ខៀវ កញារីទ្ធ៖ ឆ្នាំ២០២២ មានបណ្តាញផ្សព្វផ្សាយជាតិ និងភ្នាក់ងារអន្តរជាតិ ជិត២ពាន់ស្ថាប័ន កំពុងធ្វើសកម្មភាពនៅកម្ពុជា

- ព័ត៌មាន Fresh News plus

១៖ Google ទទូចឱ្យតុលាការលុបចោលការផាកពិន័យប្រឆាំងការទុកចិត្តរបស់សហភាពអឺរ៉ុបចំនួន ១.៦ ពាន់លានដុល្លាអាមេរិក


Download & Join គ្រប់បណ្តាញព័ត៌មាន Fresh News ដើម្បីទទួលបានព័ត៌មានថ្មីៗផ្លូវការ
http://onelink.to/freshnews (App)
https://t.me/freshnewsasia (Telegram)