(ភ្នំពេញ)៖ យុទ្ធនាការប្រយុទ្ធប្រឆាំងគ្រឿងញៀនខុសច្បាប់ទូទាំងប្រទេស សម្រាប់ថ្ងៃទី០៣ ខែឧសភា ឆ្នាំ២០២២នេះ បានបង្ហាញថា កម្លាំងសមត្ថកិច្ច បានបង្ក្រាប៩ករណី ក្នុងនោះករណីប្រើប្រាស់៤ករណី, ដឹកជញ្ជូនរក្សាទុក២ករណី និងជួញដូរ៣ករណី ដោយឃាត់ខ្លួនជនសង្ស័យ២០នាក់។

របាយការណ៍បានឲ្យដឹងថា លទ្ធផលអនុវត្តច្បាប់ពីថ្ងៃទី០១ ខែមករា ដល់ថ្ងៃទី០៣ ខែឧសភា ឆ្នាំ២០២២នេះ កម្លាំងសមត្ថកិច្ចបានបង្ក្រាបចំនួន ២,១៦១ករណី ឃាត់មនុស្ស ៤,៩៧៤នាក់ (ស្រី៣៣៩នាក់)៕