(ក្រចេះ)៖ គ្រាដែលការបោះឆ្នោតក្រុមប្រឹក្សាឃុំ-សង្កាត់ខិតជិតដល់ហើយនោះ បេក្ខជនក្រុមប្រឹក្សាឃុំ-សង្កាត់ និងសកម្មជនរបស់គណបក្សភ្លើងទៀនជាច្រើនរូប បានសម្រេចដើរចេញពីបក្សប្រឆាំងមួយនេះជាបន្តបន្ទាប់ ហើយមករួមរស់ជាមួយគណបក្សប្រជាជនកម្ពុជា ដែលជាគណបក្សដ៏ធំ និងចាស់ទុំជាងគេនៅកម្ពុជា ក្រោមការដឹកនាំរបស់សម្តេចតេជោ ហ៊ុន សែន ប្រធានគណបក្ស និងជានាយករដ្ឋមន្រ្តីនៃកម្ពុជា។

ជាក់ស្តែងសម្រាប់ខេត្តក្រចេះយោងតាមរបាយការណ៍របស់ប្រធានគណៈកម្មាធិការគណបក្សខេត្ត បានឲ្យដឹងថា គិតត្រឹមថ្ងៃទី៣ ខែឧសភា ឆ្នាំ២០២២ មានបេក្ខជនឈរឈ្មោះក្រុមប្រឹក្សាឃុំគណបក្សភ្លើងទៀនចំនួន៨នាក់ និងសកម្មជនរបស់ខ្លួនជាង១ពាន់នាក់ បានស្ម័គ្រចិត្តចូលរួមរស់ក្នុងជីវភាពនយោបាយជាមួយគណបក្សប្រជាជនកម្ពុជា។

យោងតាមរបាយការណ៍របស់គណបក្សប្រជាជនកម្ពុជាខេត្តក្រចេះ បានឲ្យដឹងថា សម្រាប់បេក្ខជនឈរឈ្មោះក្រុមប្រឹក្សាឃុំទាំង៨រូប រួមមាន៖ មកពីឃុំកំពង់ចាមចំនួន៥នាក់, ឃុំអូរគ្រៀងម្នាក់ និងឃុំអូរកណ្តៀងសែនជ័យចំនួន៧នាក់។

បេក្ខជនឈរឈ្មោះក្រុមប្រឹក្សាឃុំ-សង្កាត់ និងសកម្មជនបក្សភ្លើងទៀន ដែលសម្រេចចុះចូលជាមួយបក្សប្រជាជនកម្ពុជា បានលើកបង្ហាញថា ហេតុផល ដែលនាំឱ្យពួកគេសម្រេចចូលរួមជីវភាពនយោបាយជាមួយ គណបក្សប្រជាជនកម្ពុជា ដោយសារបានមើលឃើញច្បាស់ពីគុណតម្លៃ និងគោលនយោបាយរបស់គណបក្សប្រជាជនកម្ពុជា ក្នុងការដឹកនាំ កសាង និងអភិវឌ្ឍន៍ទាំងនៅថ្នាក់ជាតិ និងថ្នាក់មូលដ្ឋាន។ បន្ថែមពីលើនោះ ពួកគេបានយល់ឃើញថា គណបក្សភ្លើងទៀន នៅតែបន្តនយោបាយប្រជាភិថុតិដែលជាសំណល់មកពីអតីតគណបក្សសមរង្ស៉ី ហើយគ្មានគោលនយោបាយល្អណាមួយក្នុងការធ្វើឱ្យចម្រើនដល់សង្គមជាតិនោះឡើយ។

គណបក្សប្រជាជាជនកម្ពុជា ក្រោមការដឹកនាំរបស់សម្តេចតេជោ ហ៊ុន សែន ជាប្រធាន បានលះបង់គ្រប់បែបយ៉ាង ដើម្បីស្វែងរកសន្តិភាពជូនប្រជាពលរដ្ឋកម្ពុជា ការពារអាយុជីវត និងមិនទុកអោយមានប្រជាពលរដ្ឋណាម្នាក់ ស្លាប់ដោយការអត់បាយ។

មិនមានគណបក្សណាហ៊ានលះបង់ និងការពារអាយុជីវិតប្រជាជនកម្ពុជាដូចគណបក្សប្រជាជាជនកម្ពុជានោះឡើយ។ អ្វីដែលយើងបានឃើញជាក់ស្តែង រាជរដ្ឋាភិបាលក្រោមការដឹកនាំរបស់គណបក្សប្រជាជាជនកម្ពុជា បានគិតគូរយ៉ាងខ្លាំងខ្លាលើសុខមាលភាពប្រជាពលរដ្ឋ ជាក់ស្តែងក្នុងបរិបទជំងឺកូវីដ-១៩នេះ សម្តេចតេជោ ហ៊ុន សែន បានស្វះស្វែងរកគ្រប់មធ្យោបាយ ដើម្បីយកវ៉ាក់សាំងមកចាក់ជូនប្រជាពលរដ្ឋឱ្យបានគ្រប់គ្នា ដោយគិតមកដល់ពេលនេះ ប្រជាពលរដ្ឋចាក់ដុសទី៣បានចំនួនជាង១០០%ហើយ ហើយបាននិងកំពុងដំណើរការចាក់ដូសទី៤ជូនប្រជាពលរដ្ឋបន្ថែមទៀត៕