(កំពត)៖ បេក្ខជនឈរឈ្មោះបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ-សង្កាត់ អាណត្តិទី៥ សរុប២៧៨នាក់ (ស្រី៨៤នាក់) មកពីគណបក្សចំនួន៤ បានស្ម័គ្រចិត្តប្ដូរមករួមរស់ជីវភាពជាមួយគណបក្សប្រជាជនកម្ពុជាខេត្តកំពត។

បេក្ខជនក្រុមប្រឹក្សាឃុំ-សង្កាត់មកពីបក្សចំនួន៤នោះ រួមមាន គណបក្សភ្លើងទៀនចំនួន២៤៩នាក់ គណបក្សយុវជនកម្ពុជាចំនួន២២នាក់ គណបក្សរួបរួមជាតិចំនួន៦នាក់ និងគណបក្សហ៊្វុនស៊ិនប៉ិចចំនួន១នាក់។

លេខរៀងក្នុងបញ្ជីឈរឈ្មោះបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ-សង្កាត់ អាណត្តិទី៥ រួមមាន៖
* លេខរៀងទី១ ចំនួន៥នាក់
* លេខរៀងទី២ ចំនួន១២នាក់
* លេខរៀងទី៣ ចំនួន១៧នាក់
* លេខរៀងទី៤ ចំនួន១២នាក់
* លេខរៀងទី៥ ចំនួន២៣នាក់
* លេខរៀងទី៦ ចំនួន១៩នាក់
* លេខរៀងទី៧ ចំនួន១៧នាក់
* លេខរៀងទី៨ ចំនួន២២នាក់
* លេខរៀងទី៩ ចំនួន២៥នាក់
* លេខរៀងទី១០ ចំនួន២៨នាក់
* លេខរៀងទី១១ ឡើងទៅចំនួន៩៨នាក់៕