(កំពង់ធំ)៖ លោកស្រី ឃួន ឃុនឌី ប្រធានក្រុមការងារចុះមូលដ្ឋានស្រុកកំពង់ស្វាយ បានថ្លែងថាយុវជនទំពាំងស្នងឫស្សី ត្រូវតែផ្តលឱកាសក្នុងការចូលរួមអភិវឌ្ឍសហគមន៍ និងប្រទេសជាតិ ក្នុងឱកាសដែលលោកជំទាវជួបសំណេះសំណាលជាមួយសមាជិកគណបក្សប្រជាជនម្ពុជា និងប្រកាសបញ្ចូលសមាជិកបក្សចំនួន២២១នាក់ ស្រី១១០នាក់ មកពីរភូមិចំនួន៥ ក្នុងឃុំដំរីស្លាប់ ស្រុកកំពង់ស្វាយ ខេត្តកំពង់ធំ នាព្រឹកថ្ងៃទី១ ខែឧសភាព ឆ្នាំ២០២២។

លោកស្រីបានថ្លែងថា សង្គមជាតិមួយដែលជឿនលឿនទៅបាន ពិតជាមិនអាចខ្វះបាននោះទេនូវការចូលរួមរបស់ពលរដ្ឋនៅក្នុងប្រទេស ហើយកាន់តែចាំបាច់គឺការចូលរួមយ៉ាងខ្លាំងក្លារបស់យុវជនតែម្តង ក្នុងនោះយុវជនមានតួនាទីដ៏សំខាន់ដើម្បីបំពេញកិច្ចការទំាងអស់នេះ ដោយហេតុតែយុវជននឹងក្លាយជាអ្នកដឹកនាំ ជាអ្នកបន្តវេនទទួលរ៉ាប់រងចំពោះការងារដឹកនាំប្រទេសជាតិនាពេលអនាគត។

បែបនេះហើយបានជាយើងត្រូវតែធ្វើការងារពង្រឹងការយល់ដឹងរបស់យុវជនអំពីតួនាទីរបស់ពួកគេក្នុងការកសាងសង្គមជាតិ តាមរយៈការផ្តល់ឱកាសឱ្យយុវជនបានចូលរួមធ្វើកិច្ចការងារអភិវឌ្ឍសង្គម ជាពិសេសនៅក្នុងសង្គមនាពេលបច្ចុប្បន្ន។ រាជរដ្ឋាភិបាល គឺបានផ្តល់ឱកាសយ៉ាងទូលំទូលាយ និងជាសេរីភាពឱ្យយុវជនបានចូលរួមលើគ្រប់វិស័យបានយ៉ាងច្រើន ហើយនេះក៏ជាចរន្តថ្មីមួយ ពិភពលោកកំពុងយកចិត្តទុកដាក់ខ្លាំង គឺធ្វើយ៉ាងណាអាចស្រូបទាញកម្លាំងនៃការចូលរួមរបស់យុវជនឱ្យមានកម្រិតខ្ពស់។

លោកស្រីបានបន្តថា ការចូលរួមគិតគូរអភិវឌ្ឍពីយុវជន ព្រោះយុវជនជាសរសៃឈាមដ៏សំខាន់របស់សង្គម ប្រសិនបើយុវជនគិតពិចារណាមិនបានស៊ីជម្រៅ អត់យល់ពីតម្លៃនៃការចូលរួម នោះនឹងបង្កផលប៉ះពាល់អវិជ្ជមានដល់សង្គមជាក់ជាមិនខាន ព្រោះកម្លាំងនៃការចូលរួមរបស់យុវជន គឺជាល្បឿនដ៏សែនសំខាន់សម្រាប់ជំរុញឱ្យមានការអភិវឌ្ឍ។

លោកស្រីបានណែនាំដល់អជ្ញាធរចូលផ្សព្វផ្សាយ និងពន្យល់ដល់យុវជនអោយជាសឆ្ងាយពីគ្រឿងញៀន និងធ្វើអំពើល្អសម្រាប់ការអភិវឌ្ឍសហគមន៍ និងប្រទេលជាតិអោយមានការីកចម្រើន។

លោកស្រីបានកោតសរសើរចំពោះអជ្ញាធរដែនដីក្នុងការយកចិត្តទុកដាក់បម្រើការងារជូនបងប្អូនប្រជាពលរដ្ឋ យ៉ាងសកម្ម និងសំណូមពរលើកទឹកចិត្តឱ្យបន្តខិតខំប្រឹងប្រែងបំពេញការងារបន្ថែមទៀត ដើម្បីរួមគ្នាធ្វើអំពើល្អបម្រើប្រជាជន និងជំរុញដល់ប្រជាពរដ្ឋទាំងអស់ដែលគ្រប់អាយុបោះឆ្នោតទៅចូលរួមបោះឆ្នោតឱ្យបានគ្រប់គ្នា។

គូបញ្ជាក់ថា ការប្រកាសបញ្ចូលសមាជិកបក្សចំនួន២២១នាក់ មកពីរភូមិចំនួន៥ ក្នុងឃុំដំរីស្លាប់ ស្រុកកំពង់ស្វាយ ខេត្តកំពង់ធំ រួមមាន ភូមិសង្គម៧៨នាក់ ស្រី៣៩នាក់ ភូមិកប់ថ្លុក១៤នាក់ ស្រី៧នាក់ ភូមិមង្គលស្លា១៦ក់ ស្រី៨នាក់ ភូមិវល្លិយាវ៦២នាក់ ស្រី៣៣នាក់ ភូមិដំរីល្លាប់៥១នាក់ ស្រី២៣នាក់៕