(បន្ទាយមានជ័យ)៖ លោក បោន ប៊ិន សមាជិកអចិន្ដ្រៃយ៍គណៈកម្មាធិការគណបក្សខេត្តបន្ទាយមានជ័យ អនុប្រធានក្រុមការងារចុះមូលដ្ឋានស្រុកមង្គលបុរី និងជាប្រធានក្រុមការងារចុះមូលដ្ឋានឃុំចំណោម បានណែនាំដល់សមាជិក-សមាជិកាគណបក្សឃុំចំណោមទាំងអស់គ្នា ត្រូវប្រុងប្រៀបដំណើរឆ្ពោះទៅកាន់យុទ្ធនាការឃោសនាបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ-សង្កាត់ អាណត្តិទី៥ ឆ្នាំ២០២២។

បើតាមការជូនដំណឹងរបស់ គ.ជ.ប យុទ្ធនាការឃោសនាបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ-សង្កាត់ នឹងប្រព្រឹត្តទៅរយៈពេល១៤ថ្ងៃ គិតចាប់ពីថ្ងៃទី២១ ខែឧសភា ដល់ថ្ងៃទី៣ ខែមិថុនា ឆ្នាំ២០២២។

ការណែនាំខាងលើនេះធ្វើឡើងក្នុងពិធីសំណេះសំណាលជាមួយប្រជាជន និងសមាជិក-សមាជិកាគណបក្សឃុំចំនួន៤០៣នាក់ នៅក្នុងបរិវេណវត្តស៉ិនសួន្នារាម (ចំណោម) ស្រុកមង្គលបុរី ខេត្តបន្ទាយមានជ័យ នាព្រឹកថ្ងៃទី១ ខែឧសភា ឆ្នាំ២០២២។

ក្នុងពិធីសំណេះសំណាលនាព្រឹកនេះដែរ លោក បោន ប៊ិន បានថ្លែងថា សមាជិក-សមាជិកាគណបក្សឃុំចំណោមទាំងអស់គ្នា ត្រូវតែខិតខំយកចិត្តទុកដាក់អនុវត្តតាមផែន ការណែនាំ និងការចង្អុលបង្ហាញពីគណបក្សខេត្ត/ស្រុក ដើម្បីឈានឆ្ពោះទៅសម្រេចបានជោគជ័យ។

លោកក៏បានណែនាំដល់សមាជិក-សមាជិកាគណបក្សឃុំចំណោមទាំងអស់គ្នា ត្រូវប្រុងប្រៀបដំណើរឆ្ពោះទៅកាន់យុទ្ធនាការឃោសនាបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ-សង្កាត់ អាណត្តិទី៥ ឆ្នាំ២០២២ នាពេលខាងមុខនេះផងដែរ៕