(ភ្នំពេញ)៖ ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានចេញសេចក្តីណែនាំ ស្តីពីការប្រារព្ធខួបអនុស្សាវរីយ៍លើកទី១៣៦ ទិវាពលកម្មអន្តរជាតិ ១ ឧសភា ឆ្នាំ២០២២ ក្រោមប្រធានបទ «សន្តិភាព សុខភាព និងសន្តិសុខការងារ»។

តាមសេចក្ដីជូនដំណឹងដែលបណ្ដាញព័ត៌មាន Fresh News ទទួលបាន នាថ្ងៃទី២៥ ខែមេសា ឆ្នាំ២០២២នេះ ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានណែនាំដូចខាងក្រោម៖

* គ្រប់ប្រធានមន្ទីរការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ រាជធានី ខេត្ត ត្រូវសហការជាមួយរដ្ឋបាលរាជធានី ខេត្ត អង្គការវិជ្ជាជីវៈ ព្រមទាំងនិយោជក រៀបចំពិធីសំណេះសំណាលជាមួយកម្មករនិយោជិត សហជីព និងតំណាងមន្ត្រីរាជការ គ្រូបង្រៀន រំលឹកខួបអនុស្សាវរីយ៍លើកទី១៣៦ ទិវាពលកម្មអន្តរជាតិ ១ ឧសភា ឆ្នាំ២០២២ តាមស្ថានភាពជាក់ស្តែង

* ម្ចាស់រោងចក្រ សហគ្រាស ត្រូវស្វ័យរៀបចំក្នុងកម្រិតរោងចក្រ សហគ្រាស ទៅតាមទីកន្លែង និងកម្មវិធីរៀងៗខ្លួន ប្រកបដោយបរិយាកាសរីករាយស្និទ្ធស្នាល៕

ខាងក្រោមនេះជាសេចក្ដីជូនដំណឹងរបស់ក្រសួងការងារ៖