(ភ្នំពេញ)៖ រដ្ឋបាលរាជធានីភ្នំពេញ បានចេញសេចក្ដីណែនាំក្រើនរំលឹកដល់កម្មករនិយោជិត នៅតាមបណ្ដារោងចក្រ សហគ្រាសនានា អាជីវករ ក្រុមសេដ្ឋកិច្ចក្រៅប្រព័ន្ធ និងប្រជាពលរដ្ឋទូទៅទាំងអស់ អញ្ជើញទៅចាក់វ៉ាក់សាំងដូសជំរុញ ដូសទី៣ ឬដូសទី៤ ដើម្បីធានាបានភាពស៉ាំសហគមន៍ និងការរស់នៅតាមបែបគន្លងប្រក្រតីភាពថ្មី។

ក្នុងសេចក្ដីជូនដំណឹងដែលបណ្ដាញព័ត៌មាន Fresh News ទទួលបាននៅព្រឹកថ្ងៃទី២៥ ខែមេសា ឆ្នាំ២០២២នេះ រដ្ឋបាលរាជធានីភ្នំពេញ បានបញ្ជាក់ថា ក្រុមគ្រូពេទ្យកងទ័ព ក៏កំពុងបំពេញការងារនេះ ដោយជាអ្នកទទួលបន្ទុកចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ នៅខណ្ឌចំនួន៩រួមមាន៖ ខណ្ឌសែនសុខ ឫស្សីកែវ ព្រែកព្នៅ ទួលគោក កំបូល ដង្កោ ពោធិ៍សែនជ័យ មានជ័យ និងខណ្ឌច្បារអំពៅ។

ដោយឡែក ក្រុមគ្រូពេទ្យរបស់ក្រសួងសុខាភិបាល កំពុងដំណើរការចាក់ជូនប្រជាពលរដ្ឋដូចគ្នា នៅតាមមន្ទីរពេទ្យបង្អែក និងមណ្ឌលសុខភាព ដែលនៅជិតភូមិឋានរបស់ប្រជាពលរដ្ឋ ក្នុងខណ្ឌទាំង១៤ នៅទូទាំងរាជធានីភ្នំពេញ៕

ខាងក្រោមនេះ ជាសេចក្ដីជូនដំណឹងរបស់រដ្ឋបាលរាជធានីភ្នំពេញ៖