(បន្ទាយមានជ័យ)៖ នាព្រឹកថ្ងៃទី២៥ ខែមេសា ឆ្នាំ២០២២ កងរាជអាវុធហត្ថខេត្តបន្ទាយមានជ័យ បានបើកវគ្គបំប៉នការពារសន្តិសុខ និងរក្សាសណ្ដាប់ធ្នាប់ប្រចាំឆមាសទី១ ឆ្នាំ២០២២ ក្រោមវត្តមានលោកឧត្តមសេនីយ៍ត្រី បោន ប៊ិន មេបញ្ជាការអាវុធហត្ថខេត្ត និងមានការអញ្ជើញចូលរួមពីមេបញ្ជាការរង នាយសេនាធិការ នាយសេនាធិការរង លោកប្រធាន-អនុប្រធានមន្ទីរទាំង៧ នាយការិយាល័យ មេបញ្ជាការមូលដ្ឋានក្រុង-ស្រុកទាំង៩ ព្រមទាំងសិក្ខាកាមចំនួន៧៥នាក់ផងដែរ។

ក្នុងពិធីបើកវគ្គបំប៉នការពារសន្តិសុខ រក្សាសន្តិសុខសណ្ដាប់ធ្នាប់់ គឺអនុវត្តន៍តាមផែនការហ្វឹកហ្វឺនរបស់កងរាជអាវុធលើផ្ទៃប្រទេសក្នុងមួយឆ្នាំឲ្យបានពីរដង និងមានគោលបំណងដើម្បីលើកកម្ពស់សមត្ថភាពយល់ដឹង ជូនដល់់នាយទាហាន នាយទាហានរង និងពលអាវុធហត្ថ ក្នុងការអនុវត្តភារកិច្ចឲ្យបានលទ្ធផលល្អប្រសើរ ហើយក៏ដើម្បីធ្វើឲ្យកម្លាំងកងរាជអាវុធហត្ថខេត្តបន្ទាយមានជ័យ មានសមត្ថភាពជំនាញពិតប្រាកដ ក្នុងការអនុវត្តភារកិច្ចការងាររក្សាសណ្ដាប់់ធ្នាប់សាធារណ:បានល្អប្រសើរបន្ថែមទៀតផងដែរ។

លោកឧត្តមសេនីយ៍ត្រីមេបញ្ជាការ បានផ្ដាំផ្ញើដល់សិក្ខាកាមទាំងអស់ដែលត្រូវហ្វឹកហ្វឺនខិតខំប្រឹងប្រែងហ្វឹកហាត់ និងយកចិត្តទុកដាក់់គោរពវិន័យ បទបញ្ជាផ្ទៃក្នុង ពិសេសគឺត្រូវខិតខំយកចិត្តទុកដាក់ស្ដាប់់ការពន្យល់់របស់់យោធាចារ្យ ក្នុងការបង្ហាត់បង្ហាញគ្រប់់ខ្លឹមសារមេរៀននីមួយៗឲ្យបានច្បាស់់លាស់ ហើយត្រូវចេះពិភាក្សាផ្លាស់ប្ដូរយោបល់់ ផ្ដល់់បទពិសោធន៍ឲ្យគ្នាទៅវិញទៅមក រវាងទ្រឹស្ដី និងការអនុវត្តជាក់់ស្ដែងផងដែរ។

លោកឧត្តមសេនីយ៍ត្រីមេបញ្ជាការ បានសង្កត់់ធ្ងន់់ថា កម្លាំងអាវុធហត្ថទាំងអស់់ ត្រូវលើកកម្ពស់ការទំនាក់់ទំនងសាមគ្គី រក្សាវិន័យ សីលធម៌ និងការរក្សាសណ្ដាប់់ធ្នាប់់ក្នុងពេលហ្វឹកហ្វឺន ដើម្បីនៅពេលបញ្ចប់់វគ្ក មានសមត្ថភាពគ្រប់់គ្រាន់់ក្នុងការបំពេញភារកិច្ច។

ជាចុងក្រោយ លោកឧត្តមសេនីយ៍ត្រី បានប្រគល់រូបភាពសរសើររបស់់អាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន ដល់់នាយអាវុធហត្ថដែលមានស្នាដៃក្នុងការបំពេញភារកិច្ចបង្ក្រាបគ្រឿងញៀនកន្លងមកចំនួន១០រូបផងដែរ៕