(ភ្នំពេញ)៖ យុទ្ធនាការប្រយុទ្ធប្រឆាំងគ្រឿងញៀនខុសច្បាប់ទូទាំងប្រទេស សម្រាប់ថ្ងៃទី១៦ ខែមេសា ឆ្នាំ២០២២នេះ បានបង្ហាញថា កម្លាំងសមត្ថកិច្ចបានបង្ក្រាប៦ករណី ក្នុងនោះករណីជួញដូរ២ករណី ដឹកជញ្ជូន និងរក្សាទុក ៤ករណី ដោយឃាត់ខ្លួនជនសង្ស័យ៧នាក់ និងដកហូតបានថ្នាំញៀន១.៤៦ក្រាម និង៥កញ្ចប់តូច។

របាយការណ៍បានឲ្យដឹងថា លទ្ធផលអនុវត្តច្បាប់ពីថ្ងៃទី០១ ខែមករា ដល់ថ្ងៃ១៦ ខែមេសា ឆ្នាំ២០២២នេះ កម្លាំងសមត្ថកិច្ចបានបង្ក្រាបចំនួន១,៨៣៥ករណី ឃាត់មនុស្ស៤,១៩៩នាក់ (ស្រី៣០២នាក់)៕