(កណ្ដាល)៖ លោក គង់ សោភ័ណ្ឌ អភិបាលខេត្តកណ្ដាល បានថ្លែងថា រដ្ឋបាលខេត្ត បានត្រៀមឡានទឹកចំនួន១០ឡើង ដើម្បីបាញ់ទឹកភ្លៀងអបសាទរក្នុងថ្ងៃបុណ្យចូលឆ្នាំផ្ដាច់ព្រ័ត្រថ្ងៃទី៣ នាថ្ងៃទី១៦ ខែមេសា ឆ្នាំ២០២២នេះ ដើម្បីញ៉ាំងកម្មវិធីរាំលេងកម្សាន្ដរបស់ពលរដ្ឋឲ្យកាន់តែអធិកអធម និងគគ្រឹកគគ្រេងកក្រើក ក្រុងតាខ្មៅ។

ក្នុងឱកាសចុះពិនិត្យការរៀបចំព្រឹត្តិការណ៍សង្ក្រាន្ដខេត្តកណ្ដាល នៅយប់ថ្ងៃទី១៥ ខែមេសា ឆ្នាំ២០២២ លោកអភិបាលខេត្ តបានគូសបញ្ជាក់ទៀតថា ថ្ងៃចូលឆ្នាំផ្ដាច់ព្រាត់នេះ រដ្ឋបាលខេត្តកណ្ដាល បានត្រៀមនៅឡានទឹកចំនួន១០ឡាន សម្រាប់បាញ់រាំលេងកម្សាន្ត និងត្រៀមបាញ់កាំជ្រួចមហិមារអបអរសាទរយ៉ាងគគ្រឹកគគ្រេង និងធំជាងមុន, ការលេងល្បែងប្រជាប្រិយ និងការកម្សាន្តនានាផ្សេងទៀត គឺរឹតតែធំអស្ចារ្យជាងមុន។

ជាមួយគ្នានេះ លោកអភិបាលខេត្ត ថ្បានលែងនៅលើវេទិកាចំពោះមុខប្រជាពលរដ្ឋរាប់ពាន់នាក់ថា «អរគុណសន្តិភាព», «អរគុណសម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា» ដែលបាននាំមកនូវសន្តិភាពភាពរុងរឿង ប្រទេសជាតិយើងមានឱកាសក្នុងការរៀបចំពិធីសង្ក្រាន្តនេះឡើងយ៉ាងសប្បាយ អធិកអធមទូទាំងប្រទេស។

ក្នុងនោះខេត្តកណ្ដាល ក៏មានឱកាសល្អក្នុងការរៀបចំពិធីសង្ក្រាន្តនេះគ្រប់ទីតាំងផងដែរ ខណៈក្រុងតាខ្មៅ ត្រូវបានរៀបចំក្នុងកម្រិតមួយធំធេងជាងគេ ដែលញ៉ាំងឲ្យប្រជាពលរដ្ឋមានការសប្បាយចិត្តក្នុងការដើរលេងកម្សាន្ដ និងទស្សនា និងរាំលេងកម្សាន្តយ៉ាងសប្បាយរីករាយ។

មិនតែប៉ុណ្ណោះលោកអភិបាលខេត្ត ក៏បានថ្លៃពីគុណបំណាច់ដ៏ធំធេងមហាសាល ដែលយើងមានរដ្ឋបុរសមគ្គុទេសក៍ឯក សម្ដេចតេជោហ៊ុន សែន, ជាមេដឹកនាំមានបេះដូងធំទូលាយ , ជាមេដឹកនាំដែលមានសមត្ថភាពខ្ពស់, មានគុណធម៌ និងមានឥរិយាបថល្អ សាកសមជាមេដឹកនាំ និងជានាយករដ្ឋមន្ត្រីយ៉ាងពិតប្រាកដល្អឥតខ្ចោះ ដូច្នេះសូមប្រជាពលរដ្ឋទូទាំងខេត្តកណ្ដាល និងទូទាំងប្រទេស បោះឆ្នោតជូនគណបក្សប្រជាជនកម្ពុជា ដើម្បីសន្តិភាព ដើម្បីភាពរុងរឿង ដើម្បីវឌ្ឍនភាព និងការរីកចម្រើនទៅមុខជាលំដាប់។

សូមជម្រាបថា ដើម្បីអបអរសាទរពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ និងដើម្បីឲ្យប្រជាពលរដ្ឋ បានទស្សនាកម្សាន្តសប្បាយក្នុងពិធីបុណ្យសង្ក្រាន្តឆ្នាំថ្មីនេះ រដ្ឋបាលខេត្តកណ្ដាល បានរៀបចំការលេងល្បែងប្រជាប្រិយ សួនកម្សាន្ត រូបខ្លា និងការតុបតែងអមទៅដោយភ្លើងពណ៌ជាច្រើន ដែលបានធ្វើឲ្យក្នុងក្រុងតាខ្មៅ មានសភាព និងភាពទាក់ទាញជូនភ្ញៀវជាតិ និងអន្តរជាតិ មកអញ្ជើញចូលរួមទស្សនា នាថ្ងៃទី១៤-១៥-១៦ ខែមេសានេះ៕