(បន្ទាយមានជ័យ)៖ លោកឧត្តមសេនីយ៍ត្រី សឹង្ហ ទុំ មេបញ្ជាការកងពលតូចថ្មេីរជេីងលេខ៥១ នាថ្ងៃទី១៥ ខែមេសា ឆ្នាំ២០២២ បានត្រួតពិនិត្យកម្លាំងត្រៀមអន្តរាគមន៍សម្រាប់ដោះស្រាយយថាហេតុ ក្នុងឱកាសបុណ្យចូលឆ្នាំប្រពៃណីជាតិខ្មែរ នៅទីបញ្ជាការកងពលតូចថ្មេីរជេីងលេខ៥១។

លោកឧត្តមសេនីយ៍មេបញ្ជាការកងពលបានបញ្ជាក់ថា តួនាទីភារកិច្ចរបស់កងកម្លាំងក្នុងឱកាសបុណ្យចូលឆ្នាំប្រពៃណីជាតិខ្មែរនេះ ត្រៀមលក្ខណអន្តរាគមន៍ ដោះស្រាយយថាហេតុ២៤ម៉ោងលើ២៤ម៉ោង និងចូលរួមការពារ សន្តិសុខសណ្តាប់ធ្នាប់តាមកន្លែងកម្សាន្ត ដោយសហការជាមួយកងកម្លាំងចម្រុះ និងអាជ្ញធរមូលដ្ឋាន ធានាបានឲ្យប្រជាពលរដ្ឋកម្សាន្តសប្បាយរីករាយ។

ក្នុងឱកាសនោះដែរ ឧត្តមសេនីយ៍ត្រី សឹង្ហ ទុំ បានថ្លែងអំណរគុណដល់នាយ-ពលទាហានទាំងអស់ ដែលបានបំពេញនូវតួនាទីភារកិច្ច តាមផែនការ និងបទបញ្ជារបស់ថ្នាក់លើ ប្រកបដោយភាពទទួលខុសត្រូវខ្ពស់ ដើម្បីបុព្វហេតុជាតិមាតុភូមិ និងប្រជាជន។

ឧត្តមសេនីយ៍មេបញ្ជាការក៏បានផ្ដាំផ្ញេីដល់កងកម្លាំងទាំងអស់ត្រូវអនុវត្តវិធានការបង្ការ ការពារតាមវិធានក្រសួងសុខាភិបាល និងវិធានការ ៣កុំ ៣ការពារ ឲ្យបានជាប់ជាប្រចាំដេីម្បីបង្កាជំងឺកូវីដ-១៩៕