(បន្ទាយមានជ័យ)៖ ថ្ងៃសុក្រ ១៤កើត ខែចេត្រ ឆ្នាំខាល ត្រីស័ក ពុទ្ធសករាជ ២៥៦៥ ត្រូវនឹងថ្ងៃទី១៥ ខែមេសា ឆ្នាំ២០២២ លោកឧត្តមសេនីយ៍ត្រី សឹង្ហ ទុំ មេបញ្ជាការ កងពលតូចថ្មេីរជេីងលេខ៥១ បានចាត់តាំងកម្លាំងអន្តរាគមន៍ចុះការពារសន្តិសុខសណ្តាប់ធ្នាប់កន្លែងកម្សាន្ត នៅតាមវត្តអារាម និងតំបន់រម្មណីយដ្ឋានមួយចំនួន ជូនប្រជាពលរដ្ឋដែលកំពុងលេងកម្សាន្តក្នុងពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ។

សូមបញ្ជាក់ថា កងកម្លាំងអន្តរាគមន៍របស់ កងពលតូចថ្មើរជើងលេខ៥១ បានចេញបេសកម្មការពារសុវត្ថិភាព និងថែរក្សាសណ្តាប់ជូនប្រជាពលរដ្ឋ នៅតាមវត្តអារាម និងតំបន់រម្មណីដ្ឋាន តាមសំណូមពរអាជ្ញាធរមូលដ្ឋាន ដោយសហការ ជាមួយកងម្លាំង កងរាជអាវុធហត្ថ នគរបាល ប្រជាការពារ និងអាជ្ញាធរមូលដ្ឋាន ធានាបាននូវភាពសប្បាយរីករាយអបអរសាទរបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ។

គួរកត់សំគាល់ថា ក្រោយពីប្រទេសកម្ពុជា ទទួលរងផលប៉ះពាល់ដោយវិបត្តិជំងឺឆ្លងកូវីដ១៩ និងផ្អាករៀបចំពិធីបុណ្យចូលឆ្នាំប្រពៃណីជាតិរយ:ពេលពីរឆ្នាំកន្លងមក ឆ្នាំនេះប្រជាពលរដ្ឋបានលេងសប្បាយរីករាយ ធ្វើដំណើរកម្សាន្ត ប្រកបដោយស្នាមញញឹម ក្រោមម្លប់សន្តិភាព និងនយោបាយឈ្នះឈ្នះ ដែលជាមរតកមិនអាចកាត់ថ្លៃបាន របស់ម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា។

ស្ថិតនៅក្នុងបរិយាកាសដ៏សប្បាយរីករាយនោះ កងកម្លាំងទាំងអស់ និងប្រជាពលរដ្ឋ បាចូលរួមនុវត្តវិធានការបង្ការ ការពារ តាមវិធានការក្រសួងសុខាភិបាល និងវិធានការ ៣កុំ ៣ការពារ បានជាប់ជាប្រចាំ ដេីម្បីបង្កាជំងឺកូវីដ-១៩៕