(កម្ពុជា)៖ គិតត្រឹមម៉ោង៨ ព្រឹកថ្ងៃទី១៥ ខែមេសា ឆ្នាំ២០២២នេះ ចំនួនអ្នកឆ្លងជំងឺកូវីដ១៩ នៅក្នុងប្រទេសសមាជិកអាស៊ាន បានកើនឡើងដល់ជាង៣០.៦លាននាក់ហើយ ក្នុងនោះអាស៊ានក៏មានអ្នកស្លាប់ដោយជំងឺនេះសរុបជាង ៣៤,៥ម៉ឺននាក់ដែរ។

បើប្រៀបធៀបទៅនឹងទិន្នន័យនៃការឆ្លងពីម្សិលមិញ ចំនួនអ្នកឆ្លងជំងឺកូវីដ១៩ នៅតំបន់អាស៊ាន មានការកើនឡើងប្រមាណជាង ៣មឺុននាក់ ។ នេះបើតាមទិន្នន័យគេហទំព័រតាមដានការរីករាលដាលជំងឺកូវីដ១៩ លើពិភពលោក WORLDOMETER។

វៀតណាម នៅតែជាប្រទេសមានចំនួនអ្នកឆ្លង និងស្លាប់ដោយសារជំងឺ COVID-19 ច្រើនជាងគេក្នុងចំណោមសមាជិកអាស៊ានទាំងអស់។ បន្ទាប់មកប្រទេសប្រទេសឥណ្ឌូនេស៊ី និងប្រទេសម៉ាទ្បេស៊ី។

ខាងក្រោមនេះ ជារបាយការណ៍ នៃការឆ្លងរីករាលដាលជំងឺកូវីដ១៩ នៅក្នុងប្រទេសអាស៊ាន គិតត្រឹមព្រឹកថ្ងៃទី១៤ ខែមេសា ឆ្នាំ២០២២៖

* វៀតណាម ឆ្លងចំនួន ១០,៣២០,៥៩៩នាក់ (ស្លាប់ ៤២,៩០១នាក់)
* ឥណ្ឌូនេស៊ី ឆ្លងចំនួន ៦,០៣៧,៧៤២នាក់ (ស្លាប់ ១៥៥,៧៩៤នាក់)
* ម៉ាទ្បេស៊ី ឆ្លងចំនួន ៤,៣៦៣,០២៤នាក់ (ស្លាប់ ៣៥,៣៨១នាក់)
* ថៃ ឆ្លងចំនួន ៣,៩៧៣,០០៣នាក់ (ស្លាប់ ២៦,៥១៣នាក់)
* ហ្វីលីពីន ឆ្លងចំនួន ៣,៦៨២,៣៥៦នាក់ (ស្លាប់ ៥៩,៩៣២នាក់)
* សិង្ហបុរី ឆ្លងចំនួន ១,១៥២,១៧៧នាក់ (ស្លាប់ ១,៣០៩នាក់)
* មីយ៉ាន់ម៉ា ឆ្លងចំនួន ៦១២,៤៨០នាក់ (ស្លាប់ ១៩,៤៣៤នាក់)
* ទ្បាវ ឆ្លងចំនួន ១៩៩,០០៨នាក់ (ស្លាប់ ៧០៧នាក់)
* ព្រុយណេ ឆ្លងចំនួន ១៣៩,៤៦៥នាក់ (ស្លាប់ ២១៧នាក់)
* កម្ពុជា ឆ្លងចំនួន ១៣៦,០១៣នាក់ (ស្លាប់ ៣,០៥៥នាក់)៕