(ត្បូងឃ្មុំ)៖ លោក ហាក់ សុខមករា អភិបាលរងខេត្ត និងជាប្រធានក្រុមការងារយុវជនគណបក្សប្រជាជនខេត្តត្បូងឃ្មុំ លោក គន់ សុភា អភិបាលរងខេត្ត រួមជាមួយក្រុមការងារយុវជនស្រុកត្បូងឃ្មុំ និងយុវជនឃុំអញ្ជើញ បានរៀបចំពិធីសង្ក្រាន្តយុវជនឃុំអញ្ជើញ ស្រុកត្បូងឃ្មុំ ខេត្តត្បូងឃ្មុំ ក្នុងនោះមានកម្មវិធីប្រលងចម្រៀងសម័យយុវជន ស្តង់ពិព័រណ៍ និងលេងល្បែងប្រពៃណី។

លោក ហាក់សុខ មករា បាននាំយកថវិការបស់លោក ហ៊ុន ម៉ាណែត ចំនួន២លាន៨០ម៉ឺនរៀល ឧបត្ថមដល់បេក្ខជនជ័យលាភីប្រលងជាប់ចំណាត់ថ្នាក់ គណៈកម្មការចម្រៀង និងគណៈកម្មការរៀបចំកម្មវិធីផងដែរ។

លោក ហាក់ សុខមករា បានគោរពអរគុណសម្តេចតេជោ ហ៊ុនសែន ដែលបានអនុវត្តគោលនយោបាយចាក់វ៉ាក់សាំងរបស់រាជរដ្ឋាភិបាល និងសុខសន្តិភាព បានអនុញ្ញាតឲ្យយុវជនអាចរីករាយជួបជុំក្នុងក្រុមគ្រួសារ សប្បាយរីករាយ និងធ្វើដំណើរកម្សាន្តទៅកាន់តំបន់ទេសចរណ៍នានា ក្នុងឱកាសបុណ្យចូលឆ្នាំខ្មែរប្រពៃណីជាតិនាពេលនេះ៕