(ភ្នំពេញ)៖ ក្រសួងទេសចរណ៍បានដាក់ចេញប្រកាសស្តីពីការដាក់ឱ្យអនុវត្តគោលការណ៍ណែនាំសម្រាប់ការរៀបចំព្រឹត្តិការណ៍នៅតាមគោលដៅទេសចរណ៍ទូទាំងព្រះរាជាណាចក្រកម្ពុជាស្របតាមគន្លងប្រក្រតីភាពថ្មី ក្នុងគោលបំណងទប់ស្កាត់ការរីករាលដាលនៃជំងឺកូវីដ១៩ និងលើកកម្ពស់សុវត្ថិភាពទេសចរណ៍ក្នុងកម្ពុជា។

ពិសេសក៏ដើម្បីចូលរួមដល់ចលនាប្រឡងប្រណាំងទីក្រុងស្អាត រមណីយដ្ឋានស្អាត សេវាល្អ បដិសណ្ឋារកិច្ចល្អ តាមរយៈការអប់រំ សណ្តាប់ធ្នាប់ អនាម័យ របៀបរៀបរយ សុវត្ថិភាព និងសុជីវធម៌ក្នុងការផ្តល់សេវាកម្មទេសចរណ៍ ប្រកបដោយប្រសិទ្ធភាព ព្រមទាំងការលើកកម្ពស់គុណភាពក្នុងការគ្រប់គ្រងការរៀបចំព្រឹត្តិការណ៍នៅតាមគោលដៅទេសចរណ៍ទូទាំងប្រទេស ក៏ដូចជាការពង្រឹងនូវសមត្ថភាពការងារ និងការទទួលខុសត្រូវខ្ពស់របស់ម្ចាស់កម្មវិធី ពិសេសចូលរួមចំណែកក្នុងការធ្វើឲ្យកម្ពុជាក្លាយជាគោលដៅទេសចរណ៍ប្រកបដោយភាពទាក់ទាញ និងកក់ក្តៅ Kingdom of Wonder - Feel the Warmth ជូនភ្ញៀវជាតិ និងអន្តរជាតិស្របតាមបែបបទ និងស្តង់ដាជាធរមាន។

ការប្រកាសដាក់ចេញនូវគោលការណ៍ណែនាំនេះ គឺសំដៅធ្វើការណែនាំដល់គ្រប់ភាគីពាក់ព័ន្ធដែលមានបំណងរៀបចំព្រឹត្តិការណ៍នៅតាមគោលដៅទេសចរណ៍ទូទាំងប្រទេស ត្រូវធ្វើការស្នើសុំការអនុញ្ញាត និងសម្របសម្រួលពីក្រសួងទេសចរណ៍ ឬរដ្ឋបាលថ្នាក់ក្រោមជាតិ ដោយអនុវត្តតាមគោលការណ៍ណែនាំសំខាន់ៗចំនួន៦ផ្នែកធំៗ ដូចខាងក្រោម៖