(បន្ទាយមានជ័យ)៖ ​ជនសង្ស័យ៣នាក់​ ពាក់ព័ន្ធករណីលួចទ្រព្យសម្បត្តិ​​​ និងប្រើប្រាស់គ្រឿងញៀន​​ ត្រូវបានកម្លាំងសម្ថកិច្ច​អាវុធហត្ថខេត្ត បន្ទាយមានជ័យ ឃាត់ខ្លួននិងបញ្ជូនទៅតុលាការ​ នាព្រឹក​ថ្ងៃទី៩ ​ខែឧសភា ឆ្នាំ២០១៦។

​​​​​លោក​​​ ម៉ែន ភិរម្យ​​ មេបញ្ជាការរងអាវុធហត្ថខេត្ត បានឲ្យដឹងថា បន្ទាប់ពីទទួលពាក្យបណ្ដឹង ពីជនរងគ្រោះ ឈ្មោះ ជុំ​ ពិសី ភេទស្រី អាយុ​២៩​​ឆ្នាំ មានលំនៅភូមិសែសិន ​​សង្កាត់អូរអំបិល​ ក្រុងសិរីសោភ័ណ កម្លាំងអាវុធហត្ថខេត្ត ចុះភ្លាមៗធ្វើការឃាត់ខ្លួន ជនសង្ស័យ៣នាក់​​​ និងដកហូត​បានម៉ូតូ១គ្រឿង ម៉ាកហុង​ដា​ឆាលីស្លាកលេខ1F-4995។

លោកបន្តថា ​ជនសង្ស័យទាំង៣នាក់​ ទី១​ឈ្មោះ​​ មាស​ ម៉ៅ ភេទប្រុសអាយុ២០ឆ្នាំ ទី២ឈ្មោះ​ មាស​ នី ភេទប្រុស អាយុ២៨ឆ្នាំ ​ស្នាក់នៅបណ្ដោះអាសន្នក្នុងស្តង់លក់ទឹកកក ​ក្នុងភូមិ៣​ សង្កាត់ព្រះពន្លា​​ក្រុងសិរីសោភ័ណ និងទី៣ឈ្មោះ ងួន​​​ ម៉េង ភេទប្រុស អាយុ​​២១ឆ្នាំ រស់នៅភូមិ១ ​សង្កាត់ព្រះពន្លា ក្រុងសិរីសោភ័ណ។ ជនសង្ស័យព្រមទាំងវត្ថុតាងត្រូវបានអាវុធហត្ថខេត្ត បញ្ជូនទៅតុលាការដើម្បីចាត់ការតាមនិតិវិធីច្បាប់៕