(ភ្នំពេញ)៖ ក្រុមហ៊ុន Premium Auto បានធ្វើការបង្ហាញ ជូននូវរថយន្ត BMWX1 ថ្មីសន្លាងនៅ Major Cineplex តាមរយៈ Cellcard កាលពីថ្ងៃ 7 ខែឧសភា ឆ្នាំ 2016 ដោមមានការចូល រួមយ៉ាងច្រើន ពីសំណាក់ភ្ញៀវកិត្តិយសលំដាប់ខ្ពស់ និងតារាល្បីៗជាច្រើននាក់ ។

លោម ភីធឺ ប្រុងហ្គឺ ​អគ្គនាយករបស់ក្រុមហ៊ុន BMW កម្ពុជា បានមានប្រសាសន៍ថា «BMW X1 បង្កើតនូវបច្ចេកវិទ្យា និងការច្នៃប្រឌិតថ្មី ខុស ពីផលិតផលផ្សេងៗ ដែលគ្រាន់តែធ្វើការ កែលម្អរូបរាងឫបច្ចេកវិទ្យាដដែលៗ ។ គ្រាន់តែក្រឡេកមើលភ្លាម BMW X1 ពិតជាបង្ហាញនូវភាពសង្ហារ របស់ BMW ត្រកូល X ។ លក្ខណៈពិសេសផ្នែកខាងក្រៅ របស់ BMW X1 គឺមានផ្នែកខាងមុខ និងខាងក្រោយខ្លី រួមផ្សំនឹងប្រវែង ពីកង់មុខមក កង់ក្រោយវែងដែលជា លក្ខណៈពិសេសរបស់ឡានស័្ពរ SAV» ។

ផ្នែកខាងក្នុង ទស្សនវិស័យរបស់ BMW ត្រកូល X ត្រូវបានថែរក្សាយ៉ាងម៉ត់ចត់ ។ ពាសដោយវត្ថុធាតុដើមប្រណិតៗ មានគុណភាពខ្ពស់ និងមានភាពស្វ័យ ប្រវត្តិ BMW X1 អាចចល័តទីតាំង និងកំពស់កៅអី សំរាប់ភាពងាយស្រួលរបស់ អ្នកធ្វើដំណើរ ។ ក្រៅពីប្រណិតភាព និងភាពទាក់ទាញ ផ្នែកខាងក្នុងរថយន្ត មានលក្ខណៈពិសេសច្រើនទៀតដូចជា ជួរកៅអីទី ២ អាចចល័តបាន កៅអី ជួរក្រោយអាចបត់ផ្នែកបង្អែក ដោយស្វ័យប្រវត្តិសមតាមបំណង របស់អ្នកធ្វើដំណើរ ។ BMW X1 គឺជាអ្នកកំដររបស់ឯកឧត្តម លោកជំទាវ លោក លោកស្រីគ្រប់ពេល ធ្វើដំណើរគ្រប់ទីកន្លែង ។ BMW X1 មានល្បឿនលឿន រស់រវើក ងាយស្រួល បើកបរទាំងក្នុងក្រុងនិងជនបទ ប្រៀបដូចជារថយន្តស្ព័រផងដែរ ។

ជាមួយគ្នានោះដែរ រថយន្ត BMW X1 មានម៉ាស៊ីនសាំង ក៏ដូចជាម៉ាស៊ីនម៉ាស៊ូត ដែលមានថាមពលខ្លាំង និងប្រសិទ្ធភាពខ្ពស់ ភ្ជាប់មកជាមួយនឹងបច្ចេកវិទ្យា សន្សំសំចៃ EfficientDynamics ដែលនឹងផ្តល់ភាពរំភើប ដល់ម្ចាស់យានយន្តផង​ដែរ ដោយចំណាយសាំង ត្រឹមតែ 6.6លីត្រក្នុង 100 គីឡូម៉ែត្រ ព្រមទាំងកាត់បន្ថយ ឧស្ម័នកាបូនិក CO2 ក្នុងបរិមាណ 152ក្រាម ក្នុង 1 គីឡូម៉ែត្រ ។

លោក ភីធឺ ប្រុងហ្គឺ បានបញ្ជាក់ថា «អ្នកបើកបររថយន្ត BMW ត្រកូល X របស់ យើងជាមនុស្សដែលមានគំនិត ឈានមុខក្នុងការបើកបរប្រកប ដោយការប្តេជ្ញាចិត្តខ្ពស់ ។ ពួកគាត់រិះគិត ពីឱកាសនាពេលអនាគត ហើយរថយន្តរបស់គាត់ បញ្ជាក់ពីអត្តចិរិត និងសកម្មភាពរស់រវើក ក្នុងជីវិតរបស់ពួកគាត់ ។
BMW X1 ស៊េរីថ្មវីនេះ គឺជាការបញ្ជាក់ច្បាស់ទៅនឹងទំនើបភាព របស់យានយន្ត គុណភាពកំរិតខ្ពស់ និងភាពឥតខ្ចោះ ។ និយាយឲ្យខ្លី គឺឥតខ្ចោះគ្រប់ចំណុច» ។

សំរាប់ព័ត៌មានសំខាន់ អំពី BMW សូមចូលមកកាន់គេហទំព័រ www.bmw.com ។ ដើម្បីទទួលបានព័ត៌មានថ្មីឲពី BMW ពីកម្មវិធីថ្មីឲ ឫការលក់ពិសេស តាមរយៈ Facebook សូមចូលមកកាន់ https://www.facebook.com/PremiumAutoImport.
Premium Auto Import គឺជាបុត្រសម្ព័ន្ធរបស់ក្រុមហ៊ុន The Royal Group of Companies 100% ។

​សូមបញ្ជាក់ថា The Royal Group of Company គឺជាសម្ព័ន្ធចំរុះដែលមានអាជីវកម្មលើវិស័យ ផ្សេងៗក្នុងព្រះរាជាណាចក្រកម្ពុជា ។ ក្រុមហ៊ុនមានការវិនិយោគលើប្រព័ន្ធ ទូរគមនាគមន៍ ព័ត៌មានវិទ្យា ប្រព័ន្ធផ្សព្វផ្សាយ ធនាគារ សិក្សាធិការ ធានា រ៉ាប់រង ហិរញ្ញវត្ថុ សុខុមាលភាព ទេសចរណ៍ ការដឹកជញ្ជូន ពាណិជ្ជកម្ម និងអចលនទ្រព្យ ៕