(បន្ទាយមានជ័យ)៖ លោក សិទ្ធិ ឡោះ សមាជិកអចិន្ត្រៃយ៍គណៈកម្មាធិការគណបក្សខេត្ត និងជាប្រធានក្រុមការងារ «ខ២៧» ចុះជួយស្រុកស្វាយចេក នៅថ្ងៃទី៨ ខែមេសា ឆ្នាំ២០២២ បានដឹកនាំក្រុមការងារចុះសួរសុខទុក្ខ និងនាំយកអំណោយ ឧបនាយករដ្ឋមន្ត្រី កែ គឹមយ៉ាន សមាជិកគណៈអចិន្ត្រៃយ៍គណ:កម្មាធិការកណ្តាល ប្រធានក្រុមការងារគណបក្សចុះមូលដ្ឋានខេត្ត និងលោកស្រី ទៅចែកជូនប្រជាពលរដ្ឋនៅឃុំតាផូចំនួន៩គ្រួសារ ដែលកំពុងជួបការខ្វះខាត។

ពិធីនេះត្រូវបានប្រារព្ធធ្វើឡើង នៅសាលាបឋមសិក្សាផ្ចឹក ដោយមានការចូលរួមពីលោក ដា ទឹង ក្រុមប្រឹក្សាស្រុកស្វាយចេក និងលោក ង៉ាន់ ចិន្តា ប្រធានក្រុមការងារចុះជួយឃុំតាផូ ប្រធាន អនុប្រធានបក្សឃុំ សមាជិកបក្សភូមិ និង ប្រធានអនុប្រធានក្រុមការងារខ២៧ ចុះជួយឃុំតាផូជាច្រើននាក់។

អំណោយដែលនាំយកមកចែកជូនថ្ងៃនេះរួមមាន៖ ថវិកាចំនួន៤៥០.០០០រៀល អង្ក៤៥០គីឡូក្រាម ទឹកបរិសុទ្ធវីតាល់ ១៨កេស មីកញ្ចប់ ១៨កេស កូកាកូឡា០៩កេស ទឹកត្រី១៨យួរ ទឹកស៊ីអ៊ីវ១៨យួរ ត្រីខ១៨យួរ ត្រីខ១៨យួរ។ ក្នុង១គ្រួសារទទួលបាន អង្ករចំនួន៥០ គីឡូក្រាម, មីចំនួន០២កេស, ត្រីខចំនួន០២យួរ, ទឹកត្រីចំនួន០២យួរ, ទឹកស៊ីអ៉ីវចំនួន០២យួរ, ទឹកសុទ្ធចំនួន០២កេស ៧.ថវិការ ៥០០០០រៀល។

ក្នុងឱកាសនោះលោក សិទ្ធិ ឡោះ បានកោតសរសើរ និងវាយតម្លៃចំពោះកិច្ចខិតខំប្រឹងប្រែងរបស់ក្រុងការងារចុះជួយឃុំតាផូ ដែលតែងតែសកម្មភាពការងារមូលដ្ឋាន និងប្រជាពលរដ្ឋកន្លងមក ហើយសូមបន្តធ្វើការងារនេះបន្តទៀត ពិសេសត្រូវផ្តល់សេវាសាធារណ:ជូនពលរដ្ឋឲ្យបានល្អ ឆ្លើយតមសំណូមពរជួយដោះស្រាយទុក្ខលំបាកពលរដ្ឋឲ្យបានទាន់ពេលវេលា។

លោកក៏បានផ្តាំផ្ញើដល់ប្រជាពលរដ្ឋទាំងអស់ត្រូវទៅចុះឈ្មោះ ឬធ្វើឯកសារសម្រាប់បោះឆ្នោតឲ្យបានគ្រប់ៗ៕