(កម្ពុជា)៖ គិតត្រឹមម៉ោង៨ ព្រឹកថ្ងៃទី០៨ ខែមេសា ឆ្នាំ២០២២នេះ ចំនួនអ្នកឆ្លងជំងឺកូវីដ១៩ នៅក្នុងប្រទេសសមាជិកអាស៊ាន បានកើនឡើងដល់ជាង៣០.០លាននាក់ហើយ ក្នុងនោះអាស៊ានក៏មានអ្នកស្លាប់ដោយជំងឺនេះសរុបជាង ៣៤,៦ម៉ឺននាក់ដែរ។

បើប្រៀបធៀបទៅនឹងទិន្នន័យនៃការឆ្លងពីម្សិលមិញ ចំនួនអ្នកឆ្លងជំងឺកូវីដ១៩ នៅតំបន់អាស៊ាន មានការកើនឡើងប្រមាណជាង ១សែននាក់ ។ នេះបើតាមទិន្នន័យគេហទំព័រតាមដានការរីករាលដាលជំងឺកូវីដ១៩ លើពិភពលោក WORLDOMETER។

វៀតណាម នៅតែជាប្រទេសមានចំនួនអ្នកឆ្លង និងស្លាប់ដោយសារជំងឺ COVID-19 ច្រើនជាងគេក្នុងចំណោមសមាជិកអាស៊ានទាំងអស់។ បន្ទាប់មកប្រទេសប្រទេសឥណ្ឌូនេស៊ី និងប្រទេសម៉ាទ្បេស៊ី។

ខាងក្រោមនេះ ជារបាយការណ៍ នៃការឆ្លងរីករាលដាលជំងឺកូវីដ១៩ នៅក្នុងប្រទេសអាស៊ាន គិតត្រឹមព្រឹកថ្ងៃទី០៧ ខែមីនា ឆ្នាំ២០២២៖

* វៀតណាម ឆ្លងចំនួន ១០,០៧០,៦៩២នាក់ (ស្លាប់ ៤២,៧៣៣នាក់)
* ឥណ្ឌូនេស៊ី ឆ្លងចំនួន ៦,០២៨,៤១៣នាក់ (ស្លាប់ ១៥៥,៥០៩នាក់)
* ម៉ាទ្បេស៊ី ឆ្លងចំនួន ៤,២៩២,៥៨៥នាក់ (ស្លាប់ ៣៥,២២៨នាក់)
* ថៃ ឆ្លងចំនួន ៣,៨០៧,៩០៨នាក់ (ស្លាប់ ២៥,៧៩១នាក់)
* ហ្វីលីពីន ឆ្លងចំនួន ៣,៦៨០,៥១៤នាក់ (ស្លាប់ ៥៩,៥៩១នាក់)
* សិង្ហបុរី ឆ្លងចំនួន ១,១២៨,១៥៥នាក់ (ស្លាប់ ១,២៩០នាក់)
* មីយ៉ាន់ម៉ា ឆ្លងចំនួន ៦១២,១៣២នាក់ (ស្លាប់ ១៩,៤៣៤នាក់)
* ទ្បាវ ឆ្លងចំនួន ១៩១,០១៧នាក់ (ស្លាប់ ៦៨៧នាក់)
* ព្រុយណេ ឆ្លងចំនួន ១៣៧,៥៨៥នាក់ (ស្លាប់ ២១៤នាក់)
* កម្ពុជា ឆ្លងចំនួន ១៣៥,៨៦១នាក់ (ស្លាប់ ៣,០៥៥នាក់)៕