(ភ្នំពេញ)៖ ជារៀងរាល់ថ្ងៃមានព័ត៌មានជាច្រើនបាននិងកំពុងផ្សព្វផ្សាយជុំវិញពិភពលោក, Fresh News សូមសង្ខេបព័ត៌មានជាតិ-អន្តរជាតិសំខាន់ៗ ជូនលោកអ្នកសម្រាប់ប្រចាំថ្ងៃទី០៧ ខែមេសា ឆ្នាំ២០២២ មានដូចខាងក្រោម៖

- ព័ត៌មាន Fresh News

១៖ ក្រសួងសុខាភិបាល៖ ថ្ងៃនេះអ្នកឆ្លងថ្មីប្រភេទអូមីក្រុង២៧នាក់, ជាសះស្បើយ៦៨នាក់ និងគ្មានអ្នកស្លាប់ទេ

២៖ UN នឹងបោះឆ្នោតស្ដីពីការបញ្ឈរជើងរុស្ស៉ី ពីក្រុមប្រឹក្សាសិទ្ធិមនុស្ស ជុំវិញសង្រ្គាមអ៊ុយក្រែន

៣៖ អង្គការសហប្រជាជាតិ សន្យាជួយកម្ពុជា លើធនធានមនុស្ស, ការប្រើប្រាស់ឌីជីថល និងបញ្ហាប្រែប្រួលអាកាសធាតុ

៤៖ អូស្រ្តាលីប្រកាសដាក់ទណ្ឌកម្មលើ ឥស្សរជននិងមហាសេដ្ឋីរុស្ស៉ីសរុប ៦៧នាក់ទៀត

៥៖ ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត៖ ឆ្នាំ២០២២កម្ពុជាមានភារកិច្ចច្រើន, កងទ័ពត្រៀមអនុវត្តយ៉ាងម៉ឺងម៉ាត់នូវបទបញ្ជារបស់រាជរដ្ឋាភិបាល ក្រសួងការពារជាតិ អគ្គបញ្ជាការដ្ឋាន និងបញ្ជាការដ្ឋានទ័ពជើងគោក ដែលបានដាក់ចេញ

៦៖ ទីក្រុងវ៉ាស៉ីនតោននឹងទាមទារឱ្យ ឥណ្ឌាកាត់បន្ថយការប្រើសព្វាវុធរបស់រុស្ស៉ី ហើយងាកមករកផលិតផលអាមេរិកវិញ

៧៖ ជនបរទេសប្រព្រឹត្តល្មើសច្បាប់ជាង៣,៥០០នាក់ ត្រូវបានបណ្ដេញចេញពីកម្ពុជា ក្នុងឆ្នាំ២០២១

៨៖ អាមេរិកថា ទណ្ឌកម្មប្រឆាំងរុស្ស៊ី គួរតែផ្ដល់មេរៀនឱ្យចិនដឹងពីផលវិបាក បើហ៊ានជួយលោក ពូទីន

៩៖ ស្នងការនគរបាលរាជធានីភ្នំពេញ ត្រៀមកម្លាំងនគរបាលការពារសន្តិសុខ សុវត្ថិភាព សណ្តាប់ធ្នាប់សាធារណ: សម្រាប់ពិធីបុណ្យចូលឆ្នាំខាងមុខ

១០៖ មេទ័ពកំពូលអាមេរិក ចង់ឱ្យមានមូលដ្ឋានទ័ពបន្ថែមនៅអឺរ៉ុបខាងកើត ហើយក្រុមប្រទេសអឺរ៉ុប ត្រូវជាអ្នកចេញថ្លៃចំណាយ

១១៖ ទូទាំងប្រទេស៖ សរុបការចាក់វ៉ាក់សាំងកូវីដ១៩បានចំនួន ១៤,៨៣៩,២៤០នាក់ (គិតត្រឹមថ្ងៃទី៦ ខែមេសា ឆ្នាំ២០២២)

១២៖ ប្រធានាធិបតីជាប់ឆ្នោតកូរ៉េខាងត្បូង ចង់ឱ្យយន្តហោះទម្លាក់គ្រាប់បែកនុយក្លេអ៊ែរ និងនាវាមុជទឹកអាមេរិក ត្រឡប់មកឧបទ្វីបកូរ៉េវិញ

១៣៖ រដ្ឋមន្រ្តីហិរញ្ញវត្ថុអាមេរិក៖ រុស្ស៊ីគួរតែត្រូវបានបណ្តេញចេញពី G20, អាមេរិកនឹងធ្វើពហិការចូលរួមកិច្ចប្រជុំ បើមានវត្តមានមន្រ្តីរុស្ស៊ី

១៤៖ ចិនរិះគន់អាមេរិកថា កំពុងកើបផលចំណេញពីភាពវឹកវរ ទោះសម្ព័ន្ធមិត្តខ្លួន ត្រូវរងការខាតបង់ក៏ដោយ

១៥៖ អូទ្រីសបណ្តេញបុគ្គលិកទូតរុស្ស៊ី៤នាក់ ចេញពីប្រទេស ដោយចោទថា រំលោភអនុសញ្ញាទីក្រុងវីយែន

១៦៖ កុមារជាង១២លាននាក់ ឆ្លងកូវីដ១៩ នៅសហរដ្ឋអាមេរិក គិតចាប់តាំងពីជំងឺរាតត្បាតនេះ ផ្ទុះឡើងដំបូង

១៧៖ ជប៉ុន ដកបម្រាមធ្វើដំណើរទប់ស្កាត់កូវីដ-១៩ លើអ្នកដំណើរមកពីប្រទេសចំនួន ១០៦

១៨៖ សហរដ្ឋអាមេរិក៖ មនុស្ស ៣១,១១៨នាក់ឆ្លងកូវីដ-១៩ និងអ្នកជំងឺ ៤៨៣នាក់ស្លាប់ ក្នុង១ថ្ងៃ

១៩៖ ថៃ រកឃើញអ្នកឆ្លងកូវីដ-១៩ ចំនួន ២៦,០៨១នាក់, ស្លាប់ ៩១នាក់ ក្នុងរបាយការណ៍ថ្ងៃព្រហស្បតិ៍នេះ

២០៖ វិភាគអន្តរជាតិ៖ អ្វីទៅជាផែនការបន្ទាប់របស់រុស្ស៊ី នៅក្នុងសង្រ្គាមអ៊ុយក្រែន?

- ព័ត៌មាន Fresh News Plus

១៖ Twitter បានប្រកាសជាផ្លូវការដោយតែងតាំងលោក Elon Musk ជាក្រុមប្រឹក្សាភិបាលរបស់ខ្លួន

២៖ ឥណ្ឌាបិទ YouTube Channel ព័ត៌មានជាច្រើន ដោយសារផ្សាយព័ត៌មានក្លែងក្លាយ ប៉ះពាល់សន្តិសុខជាតិ និងសណ្តាប់ធ្នាប់សាធារណៈ

៣៖ ប្រទេសរុស្ស៊ីងាកទៅរកប្រទេសចិនដើម្បីផលិតបន្ទះឈីប និងទាញយកមធ្យោបាយក្នុងការប្រើប្រាស់ Mir Card នៅក្នុងស្រុកឡើងវិញ

៤៖ ក្រុមហ៊ុន BlackBerry ពន្យាពេលក្នុងការដោះស្រាយបណ្តឹងឆបោកម្ចាស់ភាគហ៊ុន

៥៖ លោក Koeman នឹងជំនួសតំណែងលោក Van Gaal ជាគ្រូបង្វឹកជម្រើសជាតិហូឡង់ បន្ទាប់ពីព្រឹត្តិការណ៍ World Cup

៦៖ Villarreal ចំណេញ ១គ្រាប់ក្នុងដៃ ពេលយកឈ្នះ Bayern Munich ១-០ ជើងទី១ UCL

៧៖ Benzema ស៊ុតហែតទ្រីក ជាលើកទី២ ក្នុងវគ្គចាញ់-ធ្លាក់ជួយ Real Madrid យកឈ្នះ Chelsea

៨៖ Big Hit ចេញមុខបំភ្លឺ ក្រោយមានព័ត៌មានថា ក្រុម BTS នឹងឡើងសម្តែង ក្នុងថ្ងៃចូលកាន់តំណែងប្រធានាធិបតីថ្មី របស់កូរ៉េខាងត្បូង

_______________________________
Download & Join គ្រប់បណ្តាញព័ត៌មាន Fresh News ដើម្បីទទួលបានព័ត៌មានថ្មីៗផ្លូវការ
http://onelink.to/freshnews (App)
https://t.me/freshnewsasia (Telegram)