(ភ្នំពេញ)៖ នៅថ្ងៃទី០៨ ខែឧសភា ឆ្នាំ២០១៦នេះ បន្ទាប់ពីក្រសួងមហាផ្ទៃ បានត្រៀមវិធានការរួចជាស្រេចយ៉ាងម៉ឺងម៉ាត់ជាទីបំផុត ចំពោះយុទ្ធនាការ ស្លៀកពាក់ខ្មៅ និងការប្រមូលផ្តុំខុសច្បាប់ស្លៀកពាក់ខ្មៅ ដើម្បីរក្សាសន្តិភាព ស្ថេរភាពនយោបាយ សណ្តាប់ធ្នាប់សង្គម និងពង្រឹងនីតិរដ្ឋ របស់ជាតិទាំងមូលរួចហើយ, ​នៅរសៀលថ្ងៃដដែលនេះ​ សម្តេចក្រឡាហោម ស​ ខេង ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ ក៏បានចេញសេចក្តីណែនាំដល់ដល់អភិបាលរាជធានី​ និងខេត្ត ពាក់ព័ន្ធការញុះញង់ឲ្យមាន «យុទ្ធនាការស្លៀកពាក់ខ្មៅ» ចំនួន៥ចំណុច ដើម្បីរក្សា និងទប់ស្កាត់ចលនាញុះញង់នេះ ដែលអាចនាំឲ្យមានភាពចលាចល វឹកវរក្នុងសង្គម។

នៅក្នុងសេចក្តីណែនាំរបស់សម្តេចក្រឡាហោម ស ខេង បានបញ្ជាក់ថា៖ នាពេលថ្មីៗនេះ សមាគម អង្គការមិនមែនរដ្ឋាភិបាលមួយចំនួនតូច បានជួបប្រជុំគ្នា និងបានធ្វើការផ្សព្វផ្សាយបំផុស​ ញុះញង់ឲ្យមាន «យុទ្ធនាការស្លៀកពាក់ខ្មៅ» និងកៀរគរប្រមូលកម្លាំង ដើម្បីទាមទារឲ្យមានការដោះលែងជនសង្ស័យមួយចំនួន ដែលត្រូវតុលាការឃុំខ្លួនបណ្តោះអាសន្ន។

ដើម្បីចូលរួមទប់ស្កាត់ចលនានេះ រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ សូមធ្វើការណែនាំនូវវិធានការសំខាន់ៗដូចខាងក្រោមនេះ។ សូមអានលិខិតរបស់ក្រសួងមហាផ្ទៃ៖