(ភ្នំពេញ)៖ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា បានថ្លែងអំណរព្រះរាជគុណ សម្ដេចព្រះមហាក្សត្រី ព្រះវររាជមាតាជាតិខ្មែរ សម្រាប់ព្រះរាជូបត្ថម្ភចំនួន១ម៉ឺនដុល្លារ ក្នុងឱកាសប្រារព្ធមីទ្ទីងថ្នាក់ជាតិ អបអរខួបលើកទី១៥៣ នៃទិវាពិភពលោកកាកបាទក្រហម អឌ្ឍចន្ទក្រហម ថ្ងៃទី០៨ ខែឧសភា ឆ្នាំ២០១៦ នៅក្នុងបរិវេណទីស្នាក់ការកណ្តាលកាកបាទក្រហមកម្ពុជា រាជធានីភ្នំពេញ តាមរយៈសម្តេចចៅហ្វាវាំង គង់​ សំអុល ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងព្រះបរមរាជវាំង។

សារលិខិតរបស់សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ដែលថ្វាយសម្តេចម៉ែ បានសរសេរថា ថ្នាក់ដឹកនាំគ្រប់លំដាប់ថ្នាក់ នៃកាកបាទក្រហមកម្ពុជា នឹងប្រើប្រាស់ព្រះរាជទ្រព្យដ៏ឧត្ដុងឧត្ដមនេះ ទៅតាមព្រះរាជតម្រិះដ៏ខ្ពង់ខ្ពស់ របស់សម្ដេចព្រះមហាក្សត្រី នរោត្ដម មុនីនាថ សីហនុ ព្រះវរាជមាតាខ្មែរជាទីសក្ការៈខ្ពង់ខ្ពស់បំផុត សម្រាប់ជួយសង្គ្រោះដល់ប្រជារាស្ដ្រក្រីក្រ និងប្រជារាស្រ្ដដែលទទួលរងគ្រោះដោយ គ្រោះមហន្ដរាយផ្សេងៗនៅទូទាំងកម្ពុជា៕