(ភ្នំពេញ)៖ ឧកញ៉ា តែ តាំងប៉ ប្រធានក្រុមប្រឹក្សាភិបាល សមាគមមូលនិធិ សម្តេចតេជោ ដើម្បីអភិវឌ្ឍន៍សហគ្រាសធុនតូច និងមធ្យមនៅកម្ពុជា បានផ្ញើសារលិខិតអបអរសារទរ អ្នកឧកញ៉ា លី យ៉ុងផាត់ សមាជិកព្រឹទ្ធសភា និងជាអនុប្រធានកិត្តិយស នៃសមាគមមូលនិធិសម្តេចតេជោ ដើម្បីអភិវឌ្ឍន៍សហគ្រាសធុនតូច និងមធ្យមនៅកម្ពុជា ក្នុងឱកាសទទួលបានគោរមងារ «បណ្ឌិត» ពីសាកលវិទ្យាល័យថុនបូរី នៃប្រទេសថៃ។

ក្នុងសារលិខិតអបអរសាទរបានសរសេរថា «ក្នុងនាមប្រធាន អនុប្រធាន ក្រុមប្រឹក្សាភិបាល សមាជិក-សមាជិកា និងលេខាធិការដ្ឋាន នៃសមាគមមូលនិធិសម្តេចតេជោ ដើម្បីអភិវឌ្ឍន៍សហគ្រាសធុនតូច និងមធ្យមនៅកម្ពុជាទាំងអស់ និងក្នុងនាមខ្ញុំផ្ទាល់ សូមអនុញ្ញាតសម្តែងក្តីអំណរសាទរ យ៉ាងស្មោះស្ម័គ្របំផុត ជូនចំពោះ អ្នកឧកញ៉ា លី យ៉ុងផាត់ សមាជិកព្រឹទ្ធសភា និងជាអនុប្រធានកិត្តិយស នៃសមាគមមូលនិធិ សម្តេចតេជោ ដើម្បីអភិវឌ្ឍន៍សហគ្រាសធុនតូច និងមធ្យមនៅកម្ពុជា ក្នុងឱកាសដ៏ពិសិដ្ឋថ្លៃថ្លានៃទទួលបាន គោរមងារបណ្ឌិត ពីសាកលវិទ្យាល័យ ប៊ុនបូរី នៃប្រទេសថៃ។

ក្នុងឱកាសដ៏មហានក្ខត្តឫក្ស ប្រកបដោយក្តីសោមនស្សរីករាយនេះ យើងខ្ញុំសូមសម្តែងនូវសេចក្តីគោរព ចំពោះវិរភាពដ៏ឧត្តុង្គឧត្តម និងកោតសរសើរ ដ៏ក្រៃលែង ចំពោះស្មារតី និងសកម្មភាពស្នេហាជាតិ ប្រកបដោយគតិបណ្ឌិត បញ្ញាញ្ញាណដ៏ថ្លៃថ្លាពោរពេញទៅដោយគុណធម៌ មនុស្សធម៌ និងគំរូវីរភាពដ៏អង់អាចក្លាហានដែល អ្នកឧកញ៉ា តែងតែបរិច្ចាគអស់នូវកម្លាំងកាយចិត្ត ប្រាជ្ញាស្មារតី បទពិសោធន៍ និងទេព្យកោសល្យ ដ៏មហាឧត្តុង្គឧត្តមដើម្បីបម្រើផលប្រយោជន៍ ជាតិ សាសនា ព្រះមហាក្សត្រ និងការធ្វើឱ្យប្រសើរឡើងនូវសេដ្ឋកិច្ចដោយមានការអភិវឌ្ឍស្ទើរគ្រប់វិស័យ។

ឆ្លៀតក្នុងឱកាសដ៏ថ្លៃថ្លា ជ័យមង្គល សិរីសួស្តី ប្រពៃថ្លៃថ្លាមហាប្រសើរនេះ ខ្ញុំសូមលើកហត្ថប្រណមបួងសួងដល់គុណបុណ្យព្រះរតនត្រ័យ គុណកែវទាំងបី អស់វត្ថុស័ក្តិសិទ្ធក្នុងលោក ទេព្តាឆ្នាំថ្មី មេត្តាប្រោះព្រំ ប្រទានសព្ទសាធុការពរជ័យ តាមជួយបីបាច់ថែរក្សា អ្នកឧកញ៉ា និង លោកជំទាវ ព្រមទាំងបុត្រា បុត្រី ជាទីស្រឡាញ់ សូមប្រកបបាននូវសុខភាពបរិបូណ៍ កម្លាំងពលំមាំមួន ជន្មាយុយឺនយូរ ជាពិសេសសូមប្រកបបាននូវព្រះពុទ្ធពរ៤ប្រការគឺ អាយុ វណ្ណៈ សុខៈ និងពលៈ ជានិច្ចនិរន្តន៍»