(ភ្នំពេញ)៖ នៅរសៀល ថ្ងៃទី០៣ ខែមេសា ឆ្នាំ២០២២ នេះ លោក ឡេង ប៊ុនតេង ទីប្រឹក្សាសម្តេចវិបុលសេនាភក្តី សាយ ឈុំ និងក្រុមការងារចុះមូលដ្ឋានខណ្ឌជ្រោយចង្វារ បានដឹកនាំគ្រូពេទ្យចុះពិនិត្យព្យាបាល និងលាងមុខរបួសជូនស្ត្រីក្រីក្រ រងគ្រោះដោយសារប្តីជះទឹកអាស៊ីតលើ និងមានកូន ០៦នាក់នៅក្នុងបន្ទុក ស្ថិតនៅភូមិក្តីចាស់ សង្កាត់បាក់ខែង ខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ។

ជាមួយគ្នានោះ លោកបានក្រើនរំលឹកដល់កូនៗតូចទាំងអស់ ត្រូវរក្សាអនាម័យ ហូបស្អាត រស់នៅអោយបង្កើនការប្រុងប្រយ័ត្នចំពោះសុខភាព និងសូមគោរពអនុវត្តតាមវិធានការនានារបស់រាជរដ្ឋាភិបាល ក្រសួងសុខាភិបាល និងរដ្ឋបាលរាជធានីភ្នំពេញ ជាពិសេសសូមបន្តអនុវត្តឲ្យបានខ្ជាប់ខ្ជួន តាមអនុសាសន៍ដ៍ខ្ពង់ខ្ពស់របស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា នូវវិធានការការពារខ្លួនពីជំងឺកូវីដ-១៩ គឺ «៣កុំ និង ៣ការពារ» ដើម្បីចូលរួមទប់ស្កាត់ និងការពារការរីករាលដាលនៃជំងឺកូវីដ-១៩ ។