(ប៉េកាំង)៖ ថ្ងៃទី២ ខែមេសា ឆ្នាំនេះ ជាខួបទី៤០នៃការផ្ទុះសង្រ្គាមប្រជុំកោះ Malvinas។ កាលពី៤០ឆ្នាំមុន ដើម្បីដណ្ដើមយកមកវិញ នូវអធិបតេយ្យភាពលើប្រជុំកោះ Malvinas ដែលត្រូវពួកអាណានិគមទន្ទ្រានកាន់កាប់ អាហ្សង់ទីននិងអង់គ្លេសបានផ្ទុះអាវុធ។ សង្គ្រាមនេះបានដំណើរការអស់រយៈពេល៧៤ថ្ងៃ ទីបំផុតអាហ្សង់ទីនទទួលបរាជ័យ។ ចាប់ពីពេលនេះតទៅ អធិបតេយ្យភាពរបស់ប្រជុំកោះ Malvinas បានក្លាយជាការឈឺចាប់ជារៀងរហូត ក្នុងដូងចិត្តរបស់ប្រជាជនអាហ្សង់ទីន។

៤០ឆ្នាំកន្លងផុតទៅហើយ ដ្ឋាភិបាលនិងប្រជាជននៃប្រទេសអាហ្សង់ទីន មិនដែលបញ្ឈប់ការលើកឡើងឱ្យរៀបចំឡើងវិញ នូវអធិបតេយ្យភាពលើប្រជុំកោះ Malvinasទេ ព្រមទាំងទាមទារឱ្យអង់គ្លេសត្រឡប់ទៅរកតុចរចាឡើងវិញ។ ប្រទេសជាច្រើន ក្នុងនោះបូករួមទាំងប្រទេសចិនផង ក៏បានបង្ហាញយ៉ាងច្បាស់ថា គាំទ្រសំណូមពររបស់អាហ្សង់ទីនស្តីពីបញ្ហាប្រជុំកោះ Malvinas ហើយដាស់តឿនអង់គ្លេសឱ្យអនុវត្តសេចក្តីសម្រេចចិត្ត ពាក់ព័ន្ធរបស់អង្គការសហប្រជាជាតិ និងរៀបចំឡើងវិញនូវកិច្ចចរចាក្នុងពេលឆាប់ៗ ដើម្បីដោះស្រាយវិវាទដោយសន្តិវិធី។

សូមរំលឹកឡើងវិញពីប្រវត្តិសាស្ត្រអាចឃើញថា បញ្ហាប្រជុំកោះ Malvinas មានដើមហេតុយ៉ាងច្បាស់លាស់ ធាតុពិតវាគឺជាបញ្ហាបន្សល់ទុកពី ប្រវត្តិសាស្ត្រអាណានិគមនិយម។ កាលពីឆ្នាំ១៨១៦ ខណៈពេលបម្រះចេញពីការគ្រប់គ្រង ដោយអាណានិគមរបស់អេស្ប៉ាញ និងទទួលបានឯករា្យ អាហ្សង់ទីនក៏ទទួលបានអធិបតេយ្យភាពរបស់ប្រជុំកោះ Malvinas ផងដែរ ។ ប៉ុន្តែនៅឆ្នាំ១៨៣៣ អង់គ្លេសដែលកំពុងធ្វើការវាទីអាណានិគមនៅអាមេរិកខាងត្បូង បានទន្ទ្រានកាន់កាប់ប្រជុំកោះ Malvinasដោយប្រើប្រាស់កម្លាំងអាវុធ។ ឆ្នាំ១៩៦៥ មហាសន្និបាតអង្គការសហប្រជាជាតិ បានអនុម័តលើសេចក្តីសម្រេចចិត្ត ដោយដាក់បញ្ចូលបញ្ហាប្រជុំកោះ Malvinas ក្នុងក្របខណ្ឌ «លុបបំបាត់ភាពអាណានិគម» ព្រមទាំងដាស់តឿនអាហ្សង់ទីននិងអង់គ្លេស ធ្វើកិច្ចចរចាទ្វេភាគីដើម្បីដោះស្រាយវិវាទអំពីអធិបតេយ្យភាពរបស់ប្រជុំកោះ Malvinas។

គណៈកម្មាធិការពិសេសស្តីពីការលុបបំបាត់ភាពអាណានិគម របស់មហាសន្និបាតអង្គការសហប្រជាជាតិ ធ្លាប់អនុម័តលើសេចក្តីសម្រេចចិត្តជាង៣០លើក ដើម្បីដាស់តឿនឱ្យរដ្ឋាភិបាលអង់គ្លេសនិងអាហ្សង់ទីន ដោះស្រាយការវិវាទតាមរយៈកិច្ចចរចា ប៉ុន្តែអង់គ្លេសបានបដិសេធទាំងអស់។ អ្វីដែលគួរឱ្យអ្នកផង មានការងឿងឆ្ងល់់នោះគឺ ដើម្បីពង្រឹងការកាន់កាប់ចំពោះប្រជុំកោះ Malvinas អង់គ្លេសបានចាត់ប្រតិបត្តិការឥតឈប់ឈរ។ ឧទាហរណ៍ដូចជា នៅខែមករា ឆ្នាំនេះ អាហ្សង់ទីនបានទទួលដំណឹងថា អង់គ្លេសបានដាក់ពង្រាយអាវុធការពារផ្លូវអាកាស នៅប្រជុំកោះ Malvinas អាហ្សង់ទីនបានរិះគន់អង់គ្លេសថា «ជាការបង្ហាញកម្លាំងអាវុធមិនសមហេតុផលមួយលើកទៀត» ព្រមទាំងសម្តែងការប្រឆាំងយ៉ាងខ្លាំងក្លាបំផុត។

បដិសេធមិនព្រមធ្វើកិច្ចចរចា ដាក់ពង្រាយអាវុធ ធ្វើសមយុទ្ធយោធា។ល។ ទង្វើរបស់អង់គ្លេសបានបង្ហាញថា «ខួរក្បាលរបស់អង់គ្លេស នៅតែឋិតក្នុងសម័យអាណានិគម» ដដែល ដែលមិនបានគោរពអធិបតេយ្យភាពរបស់ ប្រទេសកំពុងអភិវឌ្ឍន៍ទាល់តែសោះ។ បញ្ហាអំពីប្រជុំកោះ Malvinas មិនត្រឹមតែជាបញ្ហារបស់ប្រទេសអាហ្សង់ទីនប៉ុណ្ណោះទេ ថែមទាំងក៏ជាបញ្ហាប្រកបដោយ លក្ខណៈតំបន់និងសកលផងដែរ។ បណ្តាភាគីនានាគួរតែប្រឆាំងអង់គ្លេស ដែលនៅតែអនុវត្តអាណានិគមនិយមលើដែនដី របស់អាហ្សង់ទីនជាបន្តទៀត។

គិតរហូតដល់បច្ចុប្បន្ននេះ សម័យដែលពួកអាណានិគម ធ្វើតាមតែទំនើងចិត្តបានកន្លងផុតទៅហើយ។ អង់គ្លេសគួរតែដើរចេញពី សុបិនអាណានិគម អនុវត្តសេចកី្តសម្រេចចិត្តរបស់អង្គការសហប្រជាជាតិ ចាប់ផ្តើមធ្វើកិច្ចចរចាជាមួយអាហ្សង់ទីន ក្នុងន័យដោះស្រាយវិវាទដោយសន្តិវិធី។ ក្នុងបរិបទនៃការធ្វើប្រជាធិបតេយ្យភាវូបនីយកម្មទំនាក់ទំនងអន្តរជាតិ នាពេលបច្ចុប្បន្ននេះ ប្រជុំកោះ Malvinas មិនត្រូវក្លាយជាការឈឺចាប់ជារៀងរហូត របស់ប្រទេសអាហ្សង់ទីន៕