(កណ្ដាល)៖ លោក គង់ សោភ័ណ្ឌ អភិបាលខេត្ត និងជាប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជាខេត្តកណ្ដាល នាថ្ងៃទី២ ខែមេសា ឆ្នាំ២០២២ បាននាំយកថវិកា ចំនួន២ម៉ឺនដុល្លារ ប្រគល់ជូនដល់កាកបាទក្រហមកម្ពុជា ដើម្បីជាការអបអរសាទរខួបលើកទី១៥៩ ទិវាពិភពកាកបាទក្រហម និងអឌ្ឍចន្ទក្រហម ៨ ឧសភា ២០២២ ក្រោមប្រធានបទ «ទាំងអស់គ្នារួមគ្នាជាមួយកាកបាទក្រហមកម្ពុជា ដោះស្រាយបញ្ហាប្រឈមនានា និងបន្តពង្រឹងភាពធន់សហគមន៍» ក្រោមអធិបតីភាពលោកស្រី អានី្ន សុខអាន អនុប្រធានកាកបាទក្រហមកម្ពុជា។

លោកស្រី អានី្ន សុខ អាន បានថ្លែងអំណរគុណដល់លោកប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជាខេត្តកណ្ដាល និងប្រតិភូក្រុមប្រតិបត្តិសាខា ដែលបាននាំយកមកនូវថវិកាចំនួន២ម៉ឺនដុល្លារ ឧបត្ថម្ភជូនកបាលក្រហមកម្ពុជានៅពេលនេះ។

លោកស្រីអនុប្រធានកាកបាទក្រហមកម្ពុជាបន្តទៀតថា នឹងយកចិត្តទុកដាក់ប្រើប្រាស់អំណោយដ៏សប្បុរសធម៌នេះ ដើម្បីបម្រើសកម្មភាពមនុស្សធម៌ ជួយដល់ប្រជាពលរដ្ឋ ដែលជួបការលំបាកដោយគ្រោះធម្មជាតិ និងគ្រោះមហន្តរាយផ្សេងៗ៕